ប្រសិនជាអ្នក ជាបុគ្គលដែលកើតក្នុងឆ្នាំទាំង៤ខាងលើ នឹងអាចទទួលបានទ្រព្យខ្ពស់ក្នុងពេលដែលចាស់។ តើមានអ្វីខ្លះទៅ?

ឆ្នាំឆ្លូវ

អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលអាចទ្រំានឹងឧបសគ្គគ្រប់យ៉ាង។ ជាពិសេស ក្នុងពេលដែលចាស់ទៅ មុខរបរនឹងកាន់តែរីក ដោយធ្វើឲ្យទ្រព្យជាច្រើនចូលមក។

ឆ្នាំកុរ

អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលជួបនឹងទុក្ខលំបាកជាច្រើននៅពេលវ័យក្មេង។ នៅពេលដែលគេជួបច្រើនបែបនេះ នឹងធ្វើឲ្យគេកាន់តែរឹងមាំ។ ដូចនេះ នៅពេលដែលមានអាយុកាន់តែច្រើន ទ្រព្យនឹងចូលមកច្រើនជាមិនខាន ដោយមិនជួបនឹងការលំបាកទៀតទេ។

ឆ្នាំជូត

អ្នកដែលកើតក្នុងឆ្នាំនេះ ចេះរៀបចំគំរោងការតាំងពីវ័យក្មេង។ គេជាមនុស្សមិនខ្លាចលំបាកឡើយ ដោយតែងតែប្រឹងប្រែងជានិច្ច។ ដូចនេះ នៅពេលដែលចាស់ទៅ គេនឹងអាចរស់នៅក្នុងជីវភាពយ៉ាងសុខស្រួល។

ឆ្នាំវក

អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមិនស្គាល់ពាក្យថាបោះបង់ចោលឡើយ។ ទោះពីជាគេជួបនឹងឧបសគ្គធំយ៉ាងណា ក៏បន្តដើរទៅមុខដែរ។ ដូចនេះ នៅពេលដែលគេកាន់តែចាស់ ទ្រព្យនឹងកាន់តែហូរចូលមក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង