ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់៥ដែលអាចធ្វើឲ្យអ្នកងាយទទួលបានជោគជ័យ។ តើមានអ្វីខ្លះទៅ?

1.    អ្នកគួរតែគេងឲ្យបានគ្រប់នៅចុងសប្តាហ៍​ ទើបអ្នកមានកម្លាំងបន្តប្រយុទ្ធនៅដើមសប្តាហ៍ថ្មី។ ដូចនេះ អ្នកមិនគួរបន្តថែមម៉ោងនៅចុងសប្តាហ៍ទៀតទេ ដោយគួរតែសម្រាកយកកម្លាំង ទើបមានស្មារតីគ្រប់គ្រាន់ក្នុងការបំពេញការងារ ដើម្បីទទួលបានជោគជ័យ។

2.    ចុងសប្តាហ៍ជាពេលវេលាដែលអ្នកគួរតែបន្ធូលអារម្មណ៍ រកអ្វីមកធ្វើដើម្បីឲ្យខួរក្បាលបានសម្រាក ទើបអាចធ្វើឲ្យខួរក្បាលអ្នកមិនងាយដើរខុស។ ដូចនេះ ទោះការងារច្រើនយ៉ាងណាក៏ដោយ ក៏មិនគួរប្រើពេលចុងសប្តាហ៍ដើម្បីបញ្ចប់ទេ ទើបអាចធ្វើឲ្យខួរក្បាលអ្នកដំណើរការបានល្អ។

3.    អ្នកមិនគួរមានអារម្មណ៍ថាធុញនៅពេលដែលជិតដល់ថ្ងៃចូលធ្វើការឡើយ ដោយអ្នកគួរតែសប្បាយចិត្តវិញទើបត្រូវ ព្រោះការងារនោះធ្វើឲ្យអ្នកអាចរស់បាន និងធ្វើឲ្យអ្នកមានប្រាក់ចាយ។ ដូចនេះ អ្នកគួរតែធ្វើចិត្តឲ្យសប្បាយ ទើបអ្នកអាចបំពេញការងារបានល្អ នោះនឹងអាចឡើងឋានៈ និងប្រាក់ខែបានជាមិនខានឡើយ។

4.    អ្នកអាចរៀបចំផែនការអនាគតនៅចុងសប្តាហ៍បាន ព្រោះពេលវេលាក្នុងថ្ងៃនោះ ជាពេលដែលអ្នកមានខួរក្បាលជ្រះស្រឡះជាងគេ។ ប៉ុន្តែមុនពេលដែលអ្នករៀបចំផែនការ អ្នកគួរតែគិតពីរឿងអតីតកាលជាមុនសិន ទើបដឹងថាគួរតែកែអ្វី។ ដូចនេះ អ្នកនឹងអាចរៀបចំបានយ៉ាងល្អ ដោយអាចទទួលបានអនាគតយ៉ាងជោគជ័យជាមិនខានឡើយ។ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើបាន ដើម្បីទទួលបានជោគជ័យក្នុងពេលលឿន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង