បើសិនជាអ្នកកំពុងតែរស់នៅក្នុងស្ថានភាពដែលទទួលបានជាតិរ៉ែគ្រប់គ្រាន់ហើយ នោះ ជាតិកាលស្យូម ជាតិដែក និងប៉ូតាស្យូមប្រហែលជាមានក្នុងចិត្តអ្នកច្រើនជាងការគិតអំពីជាតិអ៊ីយ៉ូតហើយ។ ដូច្នេះយកល្អអ្នកគួរតែព្យាយាមយល់ដឹងអំពីការពិតខ្លះៗអំពីជាតិអ៊ីយ៉ូតដូចខាងក្រោមនេះផង៖
- រាងកាយរបស់មនុស្សយើងមិនអាចផលិតជាតិអ៊ីយ៉ូតបានទេ ដូច្នេះអ្នកគួរតែទទួលយកវាតាមរយៈរបបអាហារ។ វាគឺជាជាតិរ៉ែដ៏សំខាន់សម្រាប់ការផលិតរបស់អ័រម៉ូនទីរ៉ូអ៊ីត
- ការកង្វះជាតិអ៊ីយ៉ូតអាចជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ស្រ្តីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ។ អំបិលដែលមានជាតិអ៊ីយ៉ូតគឺមានច្រើន ប៉ុន្តែអ្នកដែលមានរបបអាហារមិនញ៉ាំប្រៃច្រើនប្រហែលជាមិនអាចទទួលបានជាតិអ៊ីយ៉ូតគ្រប់គ្រាន់ឡើយ។
- អំបិលមានជាតិអ៊ីយ៉ូត អាហារសមុទ្រ និងត្រីសមុទ្រ ឬត្រីទឹកប្រៃគឺជាប្រភពដ៏ល្អនៃជាតិអ៊ីយ៉ូតហើយ៕