នៅពេលអ្នកស្រ្តេស យកល្អគួរតែព្យាយាមដោះស្រាយវាឲ្យបានត្រឹមត្រូវទើបវាមិនប៉ះពាល់ដល់សុខភាពផ្លូវកាយ និងចិត្ត។ ដើម្បីដឹងថា អ្នកបានដោះស្រាយភាពស្រ្តេសបានល្អឬអត់នោះ ខាងក្រោមនេះគឺជាសំណួរមួយចំនួនអំពីរបៀបដែលអ្នកគ្រប់គ្រងស្រ្តេស៖

  • តើអ្នកញ៉ាំ ជក់បារី ឬញ៉ាំគ្រឿងស្រវឹងដើម្បីបំបាត់ស្រ្តេសមែនទេ?
  • តើអ្នកញ៉ាំ ឬនិយាយលឿនដែរទេ?
  • តើអ្នកមានអារម្មណ៍ដូចអ្នកតែងតែធ្វើអីលឿនៗ តែមិនបានបញ្ចប់អ្វីដោយជោគជ័យដែរទេ?
  • តើអ្នកធ្វើការច្រើនពេកទេ និងពន្យាពេលធ្វើអ្វីៗដែលអ្នកត្រូវតែធ្វើដែរទេ?
  • តើអ្នកមានពេលវេលាគេងមិនទៀងទាត់ដែរទេ ដូចជា គេច្រើនពេក គេងតិចពេក ឬម្តងច្រើនម្តងតិច?
  • តើអ្នកមានអារម្មណ៍ថា អ្នកតែងតែព្យាយាមធ្វើអ្វីៗច្រើនពេកដែរទេក្នុងពេលតែមួយ?

បើសិនជាចម្លើយសុទ្ធតែមែនទាំងអស់ អ្នកប្រហែលជាស្រ្តេសច្រើនពេក និងគួរតែព្យាយាមស្វែងរកមធ្យោបាយដែលល្អជាងនេះដើម្បីដោះស្រាយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង