១. អាហារគ្មានសុខភាព
របបអាហារគ្មានតុល្យភាព និងមិនផ្តល់នូវសុខភាព នឹងធ្វើឲ្យសុដន់របស់អ្នកយារធ្លាក់ និងជ្រីវជ្រួញ ជាពិសេស ពេលអ្នកឡើងគីឡូ ឬសម្រកទម្ងន់ឆាប់រហ័សពេក។
២. ពាក់អាវក្នុងដែលមិនសមនឹងដើមទ្រូង
កុំទិញអាវក្នុងដែលស្អាត ស៊ិចស៊ី តែអ្នកពិបាកពាក់។ កុំពាក់អាវក្នុង ដែលធ្វើឲ្យសុដន់ពើងស្អាត តែរឹបវាខ្លាំងពេក ពីព្រោះ វាសុទ្ធតែជាមូលហេតុ ដែលធ្វើឲ្យខូចខាត ដល់ជាលិកាសុដន់បានទាំងអស។ ដូច្នេះ ចូរជ្រើសរើសអាវក្នុងដែលសមនឹងទំហំដើមទ្រូង អាចទ្រដើមទ្រូងបានល្អ ហើយអ្នកមានផាសុកភាព។
៣. កាយវិការមិនល្អ
ការហាត់ប្រាណរាល់ថ្ងៃ អាចធ្វើឲ្យសាច់ដុំម្តងទ្រូងរបស់អ្នក មានសភាពតឹងណែនហាប់ល្អ ប៉ុន្តែ ដាច់ខាត អ្នកត្រូវពាក់អាវទ្រនាប់កីឡា ដើម្បីការពារសុដន់របស់អ្នក មិនឲ្យលោត ឬយារធ្លាក់។
៤. ជក់បារី
បារី ធ្វើឲ្យខូចស្បែក និងបំផ្លាញកាសិកានានា មិនថា សុដន់ ឬរាងកាយទាំងមូលនោះទេ៕