ប្រដាប់ភេទស្ត្រី ធុំក្លិន ឬមានក្លិនមិនល្អតិចតួច វាជារឿងធម្មតានោះទេ ប៉ុន្តែ ប្រសិនបើវាធុំក្លិនខ្លាំង រហូតអ្នកនៅក្បែរខ្លួន មានប្រតិកម្មនោះ (ឆ្មាបដូចក្លិនត្រី) វាប្រហែលជាមានបញ្ហាធ្ងន់ធ្ងរ ណាមួយកើតឡើងហើយ។
ជារឿយៗ ការធុំក្លិនបែបនេះ អាចមានព្រមជាមួយ នឹងសញ្ញាដទៃទៀត ដូចជា ហូរទឹករំអិលប្លែក រមាស់ និងឈឺក្រហាយជាដើម។
ការធុំក្លិន ពេលខ្លះ អាចកើតឡើងពេលមានរដូវ ដែលជាហេតុនាំឲ្យស្ត្រី មានក្លិនមិនល្អ។ ក្នុងករណីនេះ ការដុសលាងសម្អាត និងការឧស្សាហ៍ប្តូរសំឡីអនាម័យ អាចដោះស្រាយបាន។
បាក់តេរី និងផ្សិត គឺជាមូលហេតុផ្សេងទៀត ដែលធ្វើឲ្យប្រដាប់ភេទឆ្លងមេរោគ និងបង្កជាក្លិនអាក្រក់ផងដែរ។ ប្រមេះ ផ្សិត និងក្លាមីដ្យា គឺជាជំងឺដែលឧស្សាហ៍កើត លើអ្នកដែលមិនសូវមានអនាម័យ។
ជំងឺកាមរោគ ក៏ជាកត្តាដែលនាំឲ្យ ប្រដាប់ភេទមានក្លិនមិនល្អដែរ៕