ជាតិសរសៃ អាចបន្ថយកូឡេស្តេរ៉ុល ការពារការទល់លាមក និងពង្រឹងដល់ការរំលាយអាហារ។ មនុស្សភាគច្រើន ញ៉ាំជាតិសរសៃមិនបានគ្រប់គ្រាន់នោះទេ ហើយជាមធ្យម គឺទទួលបានតែពាក់កណ្តាល នៃជាតិសរសៃដែលយើងត្រូវញ៉ាំប៉ុណ្ណោះ។
អាហារប៉នមានជាតិសរសៃ គួរតែជាជម្រើសត្រឹមត្រូវ ប៉ុន្តែ បងប្អូនគួរប្រឹក្សាយោបល់ ជាមួយគ្រូពេទ្យជំនាញជាមុនសិន មុននឹងញ៉ាំថ្នាំ ឬអាហារបំប៉នជាតិសរសៃ។
ខាងក្រោមនេះ គឺជាចំណីអាហារមួយចំនួន ដែលសំបូរទៅដោយជាតិសរសៃ ដែលបងប្អូនគួរទទួលទានឲ្យបានច្រើន ជាពិសេសសម្រាប់អ្នកឧស្សាហ៍ទល់លាមក ៖
១. គ្រាប់ធញ្ញជាតិ ស្រូវអូក និងស្រូវសាឡី
២. បន្លែស្រស់ស្រស់
៣. ផ្លែឈើតាមរដូវ
៤. ផ្លែឈើស្ងួត
៥. សណ្តែក
៦. គ្រាប់ផ្លែឈើ៕