នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនអាចទុកទូរស័ព្ទនៅកន្លែងផ្តេសផ្តាសឡើយ ព្រោះវាអាចប៉ះពាល់ដល់ទារក និងអ្នកយ៉ាងងាយ។ ដូចនេះតើអ្នកមិនគួរទុកទូរស័ព្ទនៅកន្លែងណាខ្លះទៅ?
មិនអាចទុកនៅមុខដើមទ្រូង
មានអ្នកខ្លះចូលចិត្តផ្ជួរទូរស័ព្ទនៅមុខដើមទ្រូងខ្លាំងណាស់ ប៉ុន្តែតើអ្នកដឹងទេថាវាអាចប៉ះពាល់ដល់សុខភាពអ្នកយ៉ាងណា វាអាចប៉ះពាល់ដល់បេះដូងអ្នកជាខ្លាំង ថែមទាំងអាចធ្វើឲ្យរាងកាយអ្នកដំណើរការមិនល្អគ្រប់ផ្នែក ដូចនេះវាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃដូចគ្នា។
មិនអាចដាក់នៅចង្កេះ
អ្នកមិនអាចយកទូរស័ព្ទដាក់នៅចង្កេះអ្នកឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់ ជាពិសេសមនុស្សប្រុស បើអ្នកតែងតែដាក់វានៅចង្កេះ នោះវានឹងអាចប៉ះពាល់ដល់សមត្ថភាពបង្កើតកូនរបស់អ្នកបាន។
ដាក់នៅក្បែរខ្នើយ
មនុស្សភាគច្រើនចូលចិត្តដាក់ទូរស័ព្ទនៅក្បែរខ្នើយ ឬក្បាលគ្រែខ្លាំងណាស់នៅពេលដែលចូលគេងម្តងៗ ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកធ្វើបែបនេះ វាអាចប៉ះពាល់ដល់សរសៃប្រាសាទខួរក្បាលរបស់អ្នក ដែលអាចធ្វើឲ្យអ្នកមានអាការៈឈឺក្បាល វិលមុខ គេងមិនលក់ យល់សុបិន្តច្រើន ឬមានអារម្មណ៍មិនស្ងប់ជាដើម ដូចនេះអ្នកគួរតែដាក់វាឲ្យឆ្ងាយពីអ្នកពេលដែលអ្នកចូលគេង៕