ទារកក្នុងផ្ទៃគឺងាយនឹងរងភាពគ្រោះថ្នាក់ណាស់ជាពិសេសក្នុងដំណាក់កាលភ្លាមៗតែម្តង ឬមុនពេលអ្នកដឹងថាខ្លួនឯងមានផ្ទៃពោះ។ សម្រាប់ស្រ្តីដែលស្ថិតក្នុងវ័យអាចបន្តពូជបាន ដែលកំពុងគិតថានឹងមានផ្ទៃពោះនោះ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមផង៖
- ចៀសវាងការជក់បារី គ្រឿងស្រវឹង និងប្រើថ្នាំញៀន
- ញ៉ាំអាហារផ្តល់ជីវជាតិ និងញ៉ាំអាហារណាមានសារធាតុ អាស៊ីហ្វូលិកឲ្យបានច្រើន
- រក្សាឲ្យបាននូវទម្ងន់រាងកាយដែលមានសុខភាពល្អ
- ហាត់ប្រាណឲ្យទៀងទាត់
- ប្រុងប្រយ័ត្នចំពោះទឹកក្តៅ
- ចៀសវាងការប៉ះពាល់នឹងសារធាតុគីមីដែលគ្រោះថ្នាក់ខ្លាំង៕