ក្មេងទើបចេះដើរតេសតាសគឺស្ថិតក្នុងផ្លូវពាក់កណ្តាលលើការអភិវឌ្ឈន៍កម្លាំងសាច់ដុំ ការផ្ចង់អារម្មណ៍ ភាពឆ្នៃប្រឌិត និងតម្រូវការផ្ទាល់ខ្លួនដែរ។ ដើម្បីផ្តល់នូវកត្តាទាំងនេះលូតលាស់កាន់តែលឿន យកល្អឪពុកម្តាយគួរតែជួយគេដូចខាងក្រោម៖
- លើកទឹកចិត្តគេជាមួយនឹងការរៀបរបស់របរសម្រាប់សង់អ្វីមួយដូចជា ផ្ទះ ឬរូបរាងអ្វីមួយ
- រៀបរបស់លេងធំៗ
- ផ្តល់ជាខ្មៅដៃពណ៌ដើម្បីគេអាចគូរអ្វីដែលគេនឹកឃើញ
- អាចឲ្យគេលេងល្បែកបែបល្បងប្រាជ្ញា ជាមួយនឹងរបស់ស្រួលៗដែលក្មេងលេងបាន
- ការចាក់ទឹកទៅក្នុងអ្វីមួយចេញជាទំហំ និងរូបរាងខុសៗគ្នា
- លេងដីខ្សាច់ដើម្បីបង្កើតជារូបរាងផ្ទះ ឬវិមាន
- ឲ្យគេលេងជាមួយនឹងការស្លៀកពាក់ដល់កូនក្រមុំជ័រទៅតាមអ្វីដែលគេនឹកឃើញ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855