នៅពេលថ្គាមរបស់អ្នកទៅជាតឹងឬខ្មែរយើងចំណាំហៅថាថ្គាមខ្លា វាអាចប៉ះពាល់ទៅដល់តំបាន់ក្បែរៗនោះដែរ។ វាទំនងជាធ្វើឲ្យអ្នកមានអារម្មណ៍ឈឺចាប់ ឬមិនមានផាសុកភាព (ជាការឈឺខ្ទក់ៗ ឈឺតឹង ឬមានអារម្មណ៍ថាអាម៉ាសមុខ) ក្នុងធ្មេញ ត្រចៀក សៀតថ្កា និងផ្នែកផ្សេងៗទៀតនៃមុខ។ ខាងក្រោមនេះគឺជាមូលហេតុញឹកញាប់មួយចំនួនដែលអ្នកគួរដឹងទាក់ទងនឹងការកើតបញ្ហាថ្គាមខ្លា៖

ការថប់អារម្មណ៍

បើសិនជាថ្កាមដែលតឹងរបស់អ្នកច្រើនតែកើតឡើងជាមួយនឹងបេះដូងលោតខ្លាំង និងលឿន ហើយដកដង្ហើមញ៉ាប់ បែកញើសខ្លាំង អារម្មណ៍ភ័យខ្លាច និងអាការៈផ្សេងៗទៀត នៅះ វាអាចទាក់ទងនឹងការថប់អារម្មណ៍ហើយ។ ការធ្វើទុក្ខនៃជំងឺផ្លូវចិត្តនេះអាចធ្វើឲ្យសាច់ដុំជាច្រើនក្នុងរាងកាយទៅជាតឹង រួមទាំងតំបន់សាច់ដុំនៅថ្គាមដែរ។

ស្រ្តេស

ក្រៅពីថប់អារម្មណ៍ អាការៈផ្សេងមួយទៀតដែលធ្វើឲ្យសាច់ដុំតឹងដែរនោះគឺស្រ្តេស។ វាអាចកើតឡើងដោយធ្វើឲ្យអ្នកដឹង ឬអាចមិនដឹង។ ឧទាហរណ៍ ថ្គាមរបស់អ្នកអាចនឹងគ្រឺតខណៈពេលកំពុងតែគេងលក់។ នៅពេលអ្នកភ្ញាក់ពីគេងនៅថ្ងៃបន្ទាប់ អ្នកទំនងជាមានអារម្មណ៍ថា សាច់ដុំនៅថ្គាមតឹង ឬឈឺ។ 

សន្លាក់ថ្កាម

សន្លាក់នេះមានឈ្មោះថា Temporomandibular Joint (TMJ) ដែលវាអាចមានការឈឺចាប់បានក្នុងផ្នែកថ្កាមខាងក្រោម។  វាអាចមានដើមហេតុច្រើនដែលនាំឲ្យឈឺចាប់បែបនេះដូចជា ស្រ្តេស មានរបួសនៅធ្មេញ ធ្មេញខុសជួរ ជំហរធ្មេញមិនល្អ ការគ្រឺតធ្មេញ និងការទំពារស្ករកៅស៊ូគ្រប់ពេល។ យកល្អគួរតែឲ្យពេទ្យធ្មេញពិនិត្យ និងព្យាបាល។ 

ជំងឺរលាកសន្លាក់ប្រភេទ Rhuematoid Arthritis 

Rheumatoid Arthritis គឺជាជំងឺរលាកសន្លាក់បែបប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីមួយប្រភែទ ដែលកើតឡើងទៅលើសាច់ដុំ និងសន្លាក់ក្នុងរាងកាយ។ វាក៏អាចធ្វើឲ្យសន្លាក់ ឬសាច់ដុំនៅថ្គាមមានការឈឺចាប់ និងហើមបានដែឬ។ អ្នកជំនាញនិយាយថា អ្នកជំងឺប្រភេទនេះមានរហូតដល់ ៨០ភាគរយហើយមានបញ្ហាទៅលើសន្លាក់ថ្គាម៕