ពណ៌ដ៏ក្រហមរបស់សាច់ផ្លែឪឡឹកកើតចេញពីសារធាតុ Lycopene ដែលជាអង់ទីអុកស៊ីដង់។ ការសិក្សាបានបង្ហាញថា វាប្រហែលជាអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីក និងទឹកនោមផ្អែម។ ផ្លែឪឡឹកមានជីវជាតិបែបនេះច្រើនជាងបន្លែ ឬផ្លែឈើផ្សេងៗទៀត។

បេះដូងកាន់តែមានសុខភាពល្អ

ផ្លែឪឡឹកសម្បូរទោដោយសារធាតុ Amino Acid មួយប្រភេទឈ្មោះថា Citrulline ដែលអាចជួយដល់ចរន្តឈាមរត់ និងបញ្ចុះសម្ពាធឈាម។ បេះដូងអ្នកក៏រីករាយនឹងចំនួនជាច្រើននៃសារធាតុ Lycopene របស់ផ្លែឪឡឹកដែរ។ ការសិក្សាបានបង្ហាញថា វាប្រហែលជាបន្ថយការប្រឈមនឹងជំងឺគាំងបេះដូងបាន។

ការពារសន្លាក់

ផ្លែឪឡឹកមានសារធាតុបំពាក់ពណ៌ធម្មជាតិមួយឈ្មោះថា Beta-cryptoxanthin ដែលអាចជួយការពារសន្លាក់អ្នកបានពីការរលាកបាន។ ការសិក្សាមួយចំនួនបានបង្ហាញថា វាទំនងជាអាចជួយបន្ថយការរលាកសន្លាក់ប្រភេទ Rheumatoid Arthritis បានដែរ។

ងាយស្រួលសម្រាប់ភ្នែក

គ្រាន់តែញ៉ាំផ្លែឪឡឹកមួយពេលអាចផ្តល់វីតាមីនច្រើនជាង ៣០ភាគរយ នៃតម្រូវការរាងកាយប្រចាំថ្ងៃបាន។ ជីវជាតិមយយនេះគឺជាគន្លឹះដ៏សំខាន់ក្នុងការថែរក្សាភ្នែកឲ្យមានសុខភាពល្អ។ អាហារគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីទទួលបានវីតាមីន និងជាតិរ៉ែគ្រប់គ្រាន់ដែលរាងកាយត្រូវការ។

ការបង្គ្រប់ជាតិទឹក

ទឹកផ្លែឪឡឹកមានជាតិទឹក ៩២ភាគរយ ដូច្នេះវាគឺជាមធ្យោបាយដ៏សមញ្ញមួយដើម្បីជួយឲ្យបង្គ្រប់ជាតិទឹកបាន។ កោសិកានីមួយៗក្នុងរាងកាយត្រូវការជាតិទឹក។ ទោះបីជាទទួលបានជាតិទឹកតិចក៏ដោយ ក៏ធ្វើឲ្យអ្នកមានអារម្មណ៍ល្អវិញខ្លះដែរ។ បើសិនជាអ្នកពិតជាខ្សោះជាតិទឹកមែន អ្នកអាចទទួលបានជាតិទឹកគ្រប់តាមរយៈការបញ្ចូលសេរ៉ូម។

ធ្វើឲ្យស្បែករលោង

វីតាមីន A, B6, និង C ក្នុងផ្លែឪឡឹកនឹងជួយឲ្យស្បែកទៅជាទន់ រលោង និងស្រស់ស្អាត។ ដោយសារតែវាមានជាតិទឹកច្រើន តែវាក៏ល្អបំផុតសម្រាប់ធ្វើម៉ាសបិទមុខដែរ។ ទឹកផ្លែឪឡឹកលាយជាមួយនឹងយ៉ាអួរ អាចប្រើសម្រាប់លាបលើមុខ និងទុកចោល ១០នាទីរហូតដល់វាស្ងួត បន្ទាប់មកចាំលាងសម្អាតចេញ។

បង្កើនការហាត់ប្រាណ

ជាតិទឹកដ៏ច្រើនក្នុងផ្លែឪឡឹក អង់ទីអុកស៊ីដង់ និងអាស៊ីតអាមីណេ ប្រហែលជាល្អសម្រាប់ជួយឲ្យរាងកាយទទួលបានការហាត់ប្រាណកាន់តែល្អ។ វាក៏សម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាជាតិរ៉ែមួយអាចបន្ថយការរមួលសាច់ដុំពេលហាត់ប្រាណបាន។ អ្នកអាចញ៉ាំទឹកផ្លែឪឡឹក ក្រោយពីបែកញើសបាន។ វាក៏អាចជួយបង្ការការឈឺសាច់ដុំផងដែរ។

ងាយស្រួលក្នុងការរំលាយអាហារ

បើសិនជាអ្នកមានជំងឺផ្លូវរំលាយអាហារដូចជា Crohn’s ឬ Colitis អ្នកអាចនឹងមានរបស់ច្រើនដែលត្រូវតម។ ប៉ុន្តែត្រឹមផ្លែឪឡឹកគឺអាចជួយបន្ថយការរលាកក្នុងពោះវៀនបានថែមទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង