ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការមើលចិត្តមនុស្សប្រុសបាន។ តើមានអ្វីខ្លះទៅ?
- ប្តីដែលស្រឡាញ់អ្នកពិត នឹងញ៉ាំម្ហូបដែលអ្នកចម្អិនសម្រាប់គេឲ្យអស់ ដោយមិនរអ៊ូសូម្បីតែមួយម៉ាត់ថាមិនឆ្ងាញ់ឡើយ។ ទោះបីជាគេចង់ប្រាប់ថាមិនឆ្ងាញ់ ក៏គេប្រើសម្តីទន់ភ្លន់ ដើម្បីបង្ហាញអ្នកដែរ ដោយមិននិយាយដោយគំរោះគំរើយនោះទេ ព្រោះខ្លាចប៉ះពាល់ដល់អារម្មណ៍អ្នក។
- ស្វាមីដែលស្រឡាញ់ប្រពន្ធពិត នឹងបារម្ភពីសុខភាពភរិយាខ្លាំង។ នៅពេលដែលគេដឹងថា ប្រពន្ធមានផ្ទៃពោះដោយចៃដន្យ គេនឹងមិនហៅទៅយកចេញទេ។ ផ្ទុយទៅវិញ គេបែរជាមើលថែទាំអ្នកបានល្អ ដោយបារម្ភពីអ្នកគ្រប់ពេល។ នេះហើយជាប្តីដែលល្អ ដែលអ្នកគួរតែថែរក្សាឲ្យបានជាប់។
- ទោះបីជាគេរវល់យ៉ាងណា ក៏គេផ្តល់ព័ត៌មានប្រាប់ប្រពន្ធដែរ ដោយមិនឲ្យភរិយាគេចាំយូរ និងបារម្ភពីគេឡើយ។ ជាពិសេស នៅពេលដែលប្រពន្ធទូរស័ព្ទទៅ គេតែងលើក ឬមិនលើក ក៏ផ្ញើសារប្រាប់ថាមិនអាចលើកបានដែរ។ ប្តីដែលស្រឡាញ់ប្រពន្ធ គឺជាស្វាមីបែបនេះ។
- នៅពេលដែលដល់ថ្ងៃពិសេស គេនឹងមិនភ្លេចទេ ដោយចាំជានិច្ច ហើយរៀបចំកម្មវិធីសម្រាប់អ្នករហូត។ ដូចនេះ នៅពេលលដែលអ្នកទទួលបានស្វាមីដូចខាងលើនេះ អ្នកគួរតែថែរក្សាឲ្យបានល្អ ព្រោះមាននារីច្រើនណាស់ចង់បានបុរសបែបនេះតែបែរជាមិនអាចទទួលបាន៕