ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសភាពនៃការបត់ជើងធំដែលគួរតែរកគ្រូពេទ្យ។ តើមានអ្វីខ្លះទៅ?
ការបត់ជើងធំដែលធម្មតា គឺមួយអាទិត្យចាប់ពី៣ទៅ២១ដង ដោយមួយថ្ងៃបត់ជើងធំចំនួន៣ដង គឺជារឿងធម្មតា ហើយក្នុងមួយអាទិត្យបត់ជើងធំបាន៣ដង ក៏ជាការគ្មានបញ្ហាដែរ។ ប៉ុន្តែបើក្នុងមួយអាទិត្យ អ្នកបត់ជើងធំតិចជាង៣ដង ហើយនៅពេលដែលបត់ជើងធំម្តងៗ អ្នកមានអារម្មណ៍ថាពិបាកបញ្ចេញដោយរឹងផងនិងស្ងួតផង និងឈឺជាដើម នោះមានន័យថា អ្នកកើតមានអាការៈទល់លាមកហើយ។ ដូចនេះ អ្នកគួរតែកែរបបអាហារអ្នក ដោយញ៉ាំទឹកឲ្យបានច្រើន ព្រមទាំងពិសារបន្លែ និងផ្លែឈើផងដែរ ហើយគួរតែចៀសពីអាហារដែលហិរ និងបំពងខ្លាញ់ជាដើម។ ម្យ៉ាងទៀត បើអ្នកបត់ជើងធំហួសពី៣ដងក្នុងមួយថ្ងៃ ហើយមានលក្ខណៈជាទឹកៗ នោះអ្នកប្រហែលជាកើតមានអាការៈរាករូស ដោយញ៉ាំអាហារមិនមានអនាម័យ ឬអ្នកអាចរលាកក្រពះ និងពោះវៀនជាដើម។ និយាយរួមមក មុននឹងអ្នកចាក់ទឹក អ្នកគួរតែមើលលាមកអ្នកជាមុនសិន ដើម្បីដឹងថា អ្នកគួរតែទៅរកគ្រូពេទ្យ ឬមិនគួរ៕