ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែប្រឹងបន្តិច ទើបអាចចំណេញ។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ៩។

ឆ្នាំឆ្លូវ

ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយអ្នកអាចទទួលបានផលខ្ពស់ណាស់ពីការបណ្តាក់ទុន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃងងឹត។ លេខសំណាង គឺលេខ៨។

ឆ្នាំខាល

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយមានអ្នកមកជួយអ្នកក្នុងថ្ងៃនេះ។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ៩។

ឆ្នាំថោះ

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែប្រយ័ត្នចំពោះសុខភាពអ្នកផ្ទះឲ្យបានខ្ពស់។ ពណ៌សំណាង គឺពណ៌ទឹកក្រូច។ លេខសំណាង គឺលេខ៨។

ឆ្នាំរោង

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែគ្រប់គ្រងប្រាក់ឲ្យបានជាប់។ ពណ៌សំណាង គឺពណ៌ខ្មៅ។ លេខសំណាង គឺលេខ៨។

ឆ្នាំម្សាញ់

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមានប្រាក់ចេញច្រើន ប៉ុន្តែបែរជាជួយទប់គ្រោះអ្នកទៅវិញ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៦។

ឆ្នាំមមី

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែចំណាយប្រាក់លើការបណ្តាក់ទុន មិនគួរលើការសប្បាយនោះទេ។ ពណ៌សំណាង គឺពណ៌បៃតងចាស់។ លេខសំណាង គឺលេខ០។

ឆ្នាំមមែ

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួរយល់ព្រមឲ្យគេខ្ចីប្រាក់ផ្តេសផ្តាសឡើយ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ២។

ឆ្នាំវក

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែចៀសពីការកើតមានជម្លោះជាមួយអ្នកដទៃ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៥។

ឆ្នាំរកា

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកមិនគួរឲ្យអ្នកដទៃខ្ចីប្រាក់យ៉ាងងាយឡើយ។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ៨។

ឆ្នាំច

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអាចមានប្រាក់ចូលមកបាន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ១។

ឆ្នាំកុរ

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយទ្រព្យអាចចូលរាងយឺតបន្តិច។ ពណ៌សំណាង គឺពណ៌ស្វាយខ្ចី។ លេខសំណាង គឺលេខ៦៕

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង