តើផ្លែមៀនអាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក? បើអ្នកចង់ដឹង ចូលអ្នកអានអត្ថបទនេះឱ្យចប់ នោះអ្នកនឹងយល់ច្បាស់ពីអត្ថប្រយោជន៍ទាំងឡាយរបស់វា។ តើមានអ្វីខ្លះ?

1. នៅពេលដែលអ្នកប្រើខួរក្បាលច្រើន ឬនឿយហត់ខ្លាំង អ្នកអាចពិសារមៀនបាន នោះវានឹងធ្វើឲ្យអ្នកស្រលះខួរក្បាលឡើងវិញ។

2. បើអ្នកមានអាការៈវិលមុខ ឈឺក្បាល ដោយសារតែការងារច្រើន វាក៍អាចជួយបន្ធូរសម្ពាធអ្នកដែរ ដោយអ្នកអាចយកផ្លែមៀនដែលគ្រាមមកដាំទឹកផឹកបាន។

3. បើអ្នកតែងតែគេងមិនលក់ ហើយម្ញូបភ្នែកខ្លាំង អ្នកអាចបរិភោគវាបាន វានឹងជួយអ្នកឱ្យមានអាការៈប្រសើរឡើង។

4. អ្នកអាចយកសាច់នៃផ្លែមៀនចំនួន២០ក្រាម បន្ទាប់មកយកវាទៅដាំជាមួយទឹកចំនួន៣០០មីលីលីត្រ ហើយយកមកពិសារ នោះវានឹងប៉ូវឈាមខ្លាំងណាស់ ហើយធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយជាងមុនទៀតផង។ ដូចនេះ អ្នកអាចឧស្សាហ៍ញ៉ាំមៀនបាន ប៉ុន្តែមិនគួរពិសារច្រើនពេកឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមានអាការៈក្តៅក្នុងបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង