ការគ្រប់គ្រងជំងឺទឹកនោមផ្អែមគឺជាការងារដ៏យូរអង្វែងមួយដែលត្រូវការរៀបគម្រោងប្រកបដោយការប្រុងប្រយ័ត្នដើម្បីឲ្យមានសុខភាពល្អបានជាប់រហូត។ យ៉ាងណាមិញដើម្បីធ្វើបែបនេះបាន អ្នកគប្បីអនុវត្តតាមវិធីខាងក្រោមនេះ៖

  • ប្រកាន់ការងារប្រចាំថ្ងៃឲ្យខ្ជប់ខ្ជួនដូចជា ញ៉ាំអាហារត្រឹមត្រូវ ហាត់ប្រាណ តាមដានរបួសនៅលើប្រអប់ជើង និងប្រើថ្នាំព្យាបាលតាមវេជ្ជបញ្ជា
  • គ្រប់ពេលដែលត្រូវទៅជួបពេទ្យ ចូរឲ្យពេទ្យពិនិត្យប្រអប់ជើង និងសម្ពាធឈាមផង
  • សម្រាប់ការពិនិត្យសុខភាពមាត់ធ្មេញ និងលទ្ធផលឈាម A1C គួរតែធ្វើពីរដងក្នុងមួយឆ្នាំ
  • ការធ្វើតេស្តតាមដានទៅលើកូឡេស្តេរ៉ុល និងមុខងារតម្រងនោម គួរតែធ្វើម្តងក្នុងមួយឆ្នាំ
  • ច៉ាក់វ៉ាក់សាំងទាំងអស់ដែលគ្រូពេទ្យបានណែនាំរួមទាំងវ៉ាក់សាំងបង្ការជំងឺផ្តាសាយធំជារៀងរាល់ឆ្នាំផង
  • ចូរទៅជួបពេទ្យភ្នែក និងពេទ្យឆ្អឹងសន្លាក់ជារៀងរាល់ឆ្នាំដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង