សម្រាប់ខួរក្បាលដែលមានសុខភាពល្អ ចូរប្រាកដថា អ្នកបានឲ្យចំណីវាញ៉ាំបានគ្រប់គ្រាន់ និងត្រឹមត្រូវដែរ។ ចិត្តគំនិតរបស់អ្នកត្រូវការទាំងការធ្វើលំហាត់ប្រាណខាងផ្លូវចិត្ត និងរបបអាហារមានជីវជាតិដើម្បីវាធ្វើការបានល្អដដែល។ ដូច្នេះដើម្បីឲ្យខួរក្បាលកាន់តែមានសុខភាពល្អជាប់ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ធ្វើទៅតាមរបបអាហារផ្តល់ជីវជាតិ។ ចូរចៀសរបបអាហារដែលមិនត្រឹមត្រូវ ជាពិសេសអាហារដែលគ្រាន់តែអាចឲ្យអ្នកស្រកទម្ងន់រយៈពេលខ្លី
- រក្សាទម្ងន់ឲ្យមានសុខភាពល្អ និងតាមដានទៅលើសម្ពាធឈាម កូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាមផង ព្រោះវាជាកត្តាដែលជាប់ទាក់ទងនឹងភាពភ្លេចភ្លាំង
- ចូរញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិដែលសម្បូរទៅដោយអង់ទីអុកស៊ីដង់ឲ្យបានច្រើន
- កាត់បន្ថយការញ៉ាំខ្លាញ់ប្រភេទ Saturated Fats តែត្រូវញ៉ាំអាស៊ីតខ្លាញ់អូមេហ្គាបីឲ្យបានច្រើនវិញ
- រស់នៅឲ្យមានភាពសកម្មទាំងក្នុងសង្គម និងផ្លូវចិត្តផង។ ការសិក្សាអ្វីៗដែលថ្មី និងព្យាយាមជំនះខួរក្បាលជាញឹកញាប់ សុទ្ធតែជាវិធីជម្រុញឲ្យខួរក្បាលមានសុខភាពល្អហើយ៕