ការរលាកទងសួត គឺជាការរលាកទៅលើជាលិកាដែលភាសនៅលើកម្រាលបំពង់ទងសួត។ បើសិនជាអ្នកមានជំងឺនេះមែន មានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីឲ្យមានផាសុកភាពកាន់តែស្រួល និងបំបាត់ការក្អកថែមទៀតដូចជា៖
- ចៀសវាងរឿងជាច្រើនដែលបង្កការរលាកដល់សួតដូចជា ការជក់បារីជាដើម។ បើសិនជាមានមនុស្សជាច្រើនពោរពេញទៅដោយក្លិនទឹកអប់ខ្លាំង ឬសារធាតុរលាកនៅជុំវិញខ្លួន ចូរពាក់ម៉ាសការពារសួតរបស់អ្នកផង
- ចូរប្រើប្រាស់ម៉ាស៊ីនផ្តល់សំណើមដល់បន្ទប់ដើម្បីជួយដល់ការក្អក និងរំលាយស្លេស្មផង។ យ៉ាងណាមិញ គួរតែសម្អាតម៉ាស៊ីននេះឲ្យបានល្អ និងធ្វើទៅតាមការណែនាំលើរបៀបប្រើប្រាស់ដែលត្រឹមត្រូវផង
- បើសិនជាខ្យល់អាកាសត្រជាក់ រំខានដល់ការក្អក ចូរពាក់ម៉ាស់នៅមុខនៅពេលត្រូវការចេញទៅខាងក្រៅផ្ទះ៕