ប្រសិនជាអ្នកចង់រក្សាទ្រព្យក្នុងផ្ទះឲ្យជាប់ អ្នកគួរតែចៀសឲ្យឆ្ងាយពីសកម្មភាពទាំង៧ខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរនៅពេលដែលអង្គុយម្តងៗ ហើយតែងតែញាក់ជើងនោះទេ ព្រោះវាអាចនឹងបណ្តេញទេវតាទ្រព្យមិនឲ្យនៅជិតខ្លួនអ្នក។ ដូចនេះ អ្នកនឹងអាចខ្វះលុយចាយជាមិនខានឡើយ។
- អ្នកក៏មិនគួរតែងតែដកដង្ហើមវែង ឬរអ៊ូរទាំដែរ នៅពេលដែលអ្នកធ្វើបែបនេះយូរ គ្មានលាភអ្វីនឹងអាចចូលមកបានទេ។
- ការស្តោះទឹកមាត់នៅទីសាធារណៈ ក៏អាចបណ្តេញទេវតាទ្រព្យចេញពីខ្លួនអ្នកដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នជាទីបំផុត។
- អ្នកមិនគួរតែងតែធ្វើមុខស្អុយនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់អ្នកដែលនៅជុំវិញខ្លួន។ ដូចនេះ វានឹងធ្វើឲ្យគ្មានទ្រព្យអ្វីអាចចូលមកបានឡើយ។
- ការអង្គុយចោងហោងញ៉ាំបាយ នឹងធ្វើឲ្យលាភសំណាងល្អទាំងឡាយ នឹងមិនហ៊ានចូលមកជិតខ្លួនអ្នកឡើយ។
- នៅពេលដែលអ្នកចាក់ធ្មេញ អ្នកគួរតែយកដៃបិទមាត់ កុំឲ្យអ្នកដទៃមើលឃើញ។ បើអ្នកមិនបិទ នោះទ្រព្យអ្នកនឹងអាចហូរចេញក្រៅដោយមិនដឹងខ្លួន។
- នៅពេលដែលអ្នកដើរ អ្នកមិនគួរឲ្យក្បាលមុនជើងឡើយ។ នៅពេលដែលជំហ៊ានក្រោយក្បាល អ្នកអាចរកបានច្រើន ហើយក៏ចេញច្រើនដូចគ្នា៕