ជំងឺអញ្ចាញធ្មេញអាចនាំឲ្យខូចថ្មេញ និងមានបញ្ហាធ្ងន់ធ្ងរដល់សុខភាពធ្មេញផ្សេងៗទៀតផងក៏មានដែរ។ ហេតុដូច្នេះហើយ គួរតែស្វែងយល់អំពីកត្តាប្រឈមមុខរបស់វាផង។ ខាងក្រោមនេះយើងខ្ញុំសូមបង្ហាញនូវកត្តាដែលនាំឲ្យកើតជំងឺអញ្ចាញធ្មេញ៖
១ការរស់នៅដែលមានអនាម័យមាត់ធ្មេញខ្សោយ
២ជក់បារី
៣មានហ្សែនត្រៀមនឹងកើតជំងឺអញ្ចាញធ្មេញ
៤ធ្មេញលូតលាស់ខុសទំនងដែលពិបាកដល់ការសម្អាតធ្មេញ
៥មានជំងឺទឹកនោមផ្អែម
៦ប្រើថ្នាំបញ្ចុះសម្ពាធឈាមប្រភេទ Calcium Channel Blockers, ថ្នាំពន្យាកំណើត ថ្នាំ Steroids ឬថ្នាំមួយចំនួនទៀតដែលប្រើសម្រាប់ព្យាបាលជំងឺឆ្គួតជ្រូក និងមហារីក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855