ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកអាចបង្កើតមុខរបរបានសម្រេចតាមបំណងប្រាថ្នារបស់អ្នក។ តើមានអ្វីខ្លះទៅ?
1. ដំបូងអ្នកគួរតែសួរខ្លួនអ្នកថា តើអ្នកចង់បានអ្វី អ្នកចង់បង្កើតមុខរបរអ្វីជាមុនសិន។ ការស្វែងយល់ពីទិសដៅដែលអ្នកចង់ទៅដល់ ជាចំណុចសំខាន់ក្នុងការធ្វើឲ្យអ្នកអាចរកឃើញផ្លូវដែលទៅដល់។
2. ក្រោយពេលដែលអ្នកមានទិសដៅច្បាស់លាស់រួច អ្នកគួរតែផ្តោតទៅលើគោលដៅរបស់អ្នក ដោយមិនគួរឲ្យអ្វីផ្សេងមកធ្វើឲ្យអ្នកបែកអារម្មណ៍ឡើយ។ ជាពិសេស អ្នកមិនគួរឲ្យរឿងអាក្រក់មួយចំនួនអាចមកពង្វក់អ្នក ដោយធ្វើឲ្យអ្នកភ្លេចតស៊ូដើម្បីដើរដល់ទិសដៅដែលអ្នកបានកំណត់នោះឡើយ។
3. បន្ទាប់មកទៀត អ្នកគួរតែរៀបចំគម្រោងការឲ្យបានល្អ ដោយរកឲ្យឃើញផ្លូវដែលអាចដើរដល់ទិសដៅនោះ។ ផ្លូវនោះ អ្នកគួរតែរកផ្លូវដែលលឿន ហើយមានសុវត្ថិភាព ទើបអ្នកអាចសម្រេចគោលដៅនោះបានក្នុងរយៈពេលខ្លី។
4. អ្នកគួរតែចៀសពីការពន្យារពេលទាំងឡាយ ព្រោះវាអាចបង្អាក់មិនឲ្យអ្នកអាចដើរទៅដល់គោលដៅបានលឿននោះទេ ដោយវានឹងធ្វើឲ្យអ្នកក្លាយជាបុគ្គលដែលបរាជ័យយ៉ាងងាយ។ ដូចនេះ អ្នកគួរតែធ្វើឲ្យបានរហ័សរហួន ទើបអ្នកអាចសម្រេចបំណងបាន។
5. នៅពេលដែលមានឱកាស អ្នកគួរតែចាប់ឲ្យជាប់ មិនគួរឲ្យរបូតចេញពីដៃអ្នកយ៉ាងងាយនោះឡើយ ព្រោះឱកាសដែលបាត់ហើយ មិនងាយរកមកវិញនោះទេ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីខាងលើ ដើម្បីឲ្យគោលបំណងអ្នកអាចសម្រេចបានលឿនជាងការកំណត់៕