ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារសុខភាពអ្នកក្រោយចូលបន្ទប់ទឹករួច។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្រោយពេលដែលអ្នកបត់ជើងធំ ឬជើងតូចរួច អ្នកគួរតែគ្របគម្របបង្គន់ ទើបចុចទឹក ព្រោះបើអ្នកមិនគ្រប់គម្របបង្គន់ មេរោគដែលមានក្នុងបង្គន់នោះ នឹងរត់ឡើងមកលើខ្លួនអ្នកយ៉ាងច្រើន ធ្វើឲ្យអ្នកអាចប្រឈមមុខនឹងការកើតវីរុសកូរ៉ូណាបានដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីការចាក់ទឹក ទើបអាចការពារសុខភាពអ្នកបានយ៉ាងល្អ។
- ក្រោយពេលដែលអ្នកចូលបន្ទប់ទឹករួច អ្នកគួរតែលាងដៃជាមួយនឹងសាប៊ូ ព្រោះអ្នកបានប៉ះពាល់ប្រដាប់ប្រដាល់ក្នុងបន្ទប់ទឹក។ ប្រសិនជាអ្នកមិនលាងសម្អាតដៃបានស្អាតទេ មេរោគនឹងអាចរត់ចូលខ្លួនអ្នកតាមរយៈដៃរបស់អ្នកដែលកាន់អាហារញ៉ាំ។ ដូចនេះ ការលាងដៃពិតជាសំខាន់ណាស់ អ្នកមិនគួររំលងចំណុចនេះឡើយ ទើបសុខភាពរបស់អ្នកមិនប្រឈមមុខនឹងគ្រោះថ្នាក់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)