ស្ត្រីនៅពេលដែលរដូវរាំងមុនអាយុ នឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពបាន ដោយងាយធ្វើឲ្យមិនស្រួលពេញរាងកាយ។ ដូចនេះ តើគួរតែធ្វើបែបណា ទើបអាចធ្វើឲ្យរដូវអ្នកមិនងាយរាំងទៅ?

1.    ប្រសិនជាអ្នកមិនចង់ឲ្យរដូវអ្នកឆាប់រាំង អ្នកគួរតែពិសារអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ដោយអ្នកគួរតែឲ្យរាងកាយអ្នកស្រូបយកប្រូតេអ៊ីនឲ្យបានច្រើន។ ដូចនេះ អ្នកគួរតែញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ដើម្បីឲ្យរាងកាយអ្នកមិនងាយចាស់ នោះរដូវអ្នកនឹងមិនងាយរាំងឡើយ។

2.    អ្នកគួរតែរួមភេទឲ្យមានរបៀប សម្អាតឲ្យបានស្អាតក្រោយរួមភេទរួច និងមិនរួមភេទហួសកំណត់។ ការធ្វើបែបនេះ អាចជួយអ្នកមិនឲ្យរដូវអ្នកឆាប់រាំងនោះទេ ដោយអាចឲ្យរដូវបន្តមក ធ្វើឲ្យស្បែកអ្នកស្អាត និងសុខភាពល្អទៀតផង។

3.    អ្នកគួរតែរក្សាអារម្មណ៍អ្នកឲ្យបានល្អ មិនគួរឆាប់មួលម៉ៅ និងឆេវឆាវនោះទេ ព្រោះអារម្មណ៍ដែលល្អ និងចិត្តស្ងប់ អាចធ្វើឲ្យអ្នកទទួលបានសម្រស់ស្អាត ព្រមទាំងសុខភាពល្អទៀតផង ដោយសារតែរដូវអ្នកមិនឆាប់អស់មុនអាយុ។ ដូចនេះ អ្នកអាចប្រើវិធី៣ខាងលើនេះ ដើម្បីជួយពន្យាររដូវអ្នកមិនឲ្យឆាប់អស់ទៅវិញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង