មូលហេតុទូទៅបំផុតមួយនៃបញ្ហាក្រចកនិងសក់មិនរឹងមាំ គឺបណ្ដាលមកពីកង្វះនៃសារធាតុបាយអូទីន ឬដោយសារការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិចច្រើនពេក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាអ្នកអាចដោះស្រាយបញ្ហានេះដោយគ្រាន់តែរួមបញ្ចូលអាហារមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីសុខភាពសក់និងក្រចករឹងមាំ ៖

១. ដំឡូងផ្អែម

ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ beta carotene ដែលរាងកាយត្រូវការដើម្បីផលិតវីតាមីន A។ អ្នកដែលខ្វះវីតាមីន A ក្នុងរាងកាយងាយនឹងជួបប្រទះបញ្ហារមាស់ស្បែកក្បាល ព្រមទាំងអង្គែ។

២. ផ្លែបឺរ

ជាប្រភពដ៏ប្រសើរនៃបាយអូទីន ជាតិរ៉ែ វីតាមីន ពិសេសវីតាមីន E ជាតិសសៃ និងប្រូតេអ៊ីនដែលជួយឱ្យឬសនៃសក់ធ្វើការកាន់តែមានប្រសិទ្ធិភាព ហើយបង្កើនចរន្តឈាមជម្រុញការលូតលាស់សក់។ វាក៏ជួយរក្សាកម្រិតតុល្យភាព PH និងជាតិប្រេងទប់ស្កាត់ភាពរាំងស្ទះដល់ការលូតលាស់នៃសក់ផងដែរ។ ការទទួលទានផ្លែបឺរក៏ល្អសម្រាប់សុខភាពក្រចករឹងមាំគួរឱ្យកត់សម្គាល់។

៣. ស៊ុត

ជាប្រភពដ៏ល្អបំផុតមួយទៀតនៃសារធាតុបាយអូទីន ក៏ដូចជាប្រតេអ៊ីនដែលចាំបាច់សម្រាប់សុខភាពក្រចកនិងសក់រឹងមាំ។ ត្រឹម ១០០ ក្រាមនៃស៊ុតមានផ្ទុកបាយអូទីនដល់ទៅ ១៣ក្រាមឯណោះ។

៤. បន្លែបៃតង

មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម ជាតិរ៉ែសំខាន់ៗ សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិរ៉ែចាំបាច់ដែលចាំបាច់សម្រាប់រក្សាសុខភាពសក់ ស្បែកក្បាល រួមទាំងក្រចករឹងមាំ។

៥. ផ្សិត

បន្លែនេះក៏មានផ្ទុកសារធាតុបាយអូទីនខ្ពស់ដែរ រួមជាមួយសារធាតុចិញ្ចឹមសុខភាពល្អ ព្រមទាំងជាតិរ៉ែសំខាន់ៗដែលល្អសម្រាប់សុខភាពសក់និងក្រចក។

៦. ត្រីសាលម៉ុន

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ប្រូតេអ៊ីន បាយអូទីន វីតាមីន ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដែលចាំបាច់សម្រាប់ការលូតលាស់នៃសក់និងក្រចករឹងមាំ។

៧. គ្រាប់ធញ្ញជាតិ

ជាប្រភពដ៏ប្រសើរនៃសារធាតុបាយអូទីន អាស៊ីតខ្លាញ់អូមេហ្កា ៣ រួមទាំងវីតាមីនសំខាន់ៗដែលចាំបាច់សម្រាប់រក្សាសុខភាពសក់និងក្រចករឹងមាំ។ ដូច្នេះកុំភ្លេចរួមបញ្ចូលគ្រាប់ធញ្ញជាតិក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

៨. ការ៉ុត

មិនត្រឹមតែល្អចំពោះសុខភាពភ្នែកប៉ុណ្ណោះទេ ប៉ុន្តែវីតាមីន A នៃការ៉ុតក៏មានលក្ខណៈសម្បត្តិពង្រឹងសុខភាពសក់និងការលូតលាស់នៃក្រចកផងដែរ៕