អាការៈរលាកសន្លាក់ក្នុងប្រអប់ដៃដំបូងៗប្រហែលជាតិចតួចទេ ប៉ុន្តែវាអាចនឹងទៅជាធ្ងន់ធ្ងរ និងពិបាកនឹងប្រើដើម្បីចាប់របស់របរបាន។ ដូច្នេះហើយអាការៈនៃការរលាកសន្លាក់នៅប្រអប់ដៃគួរតែសម្គាល់ឲ្យដឹងដូចខាងក្រោមនេះផង៖
- ការឈឺចាប់ដែលមានអារម្មណ៍ថាក្រហាយៗ ឬឈឺងំ ហើយកាន់តែធ្ងន់ធ្ងរទៅៗក្រោយពីប្រើប្រាស់ប្រអប់ដៃនោះ
- ជាការឈឺចាប់ដែលបាត់ទៅវិញនៅពេលសម្រាក និងច្រើនតែធ្ងន់ធ្ងរទៅៗនៅពេលព្រឹក
- ហើម ឬក្តៅក្នុងសន្លាក់
- មានអារម្មណ៍ថាមានសម្លេងក្នុងសន្លាក់ពេលធ្វើចលនា
- មានអារម្មណ៍ថា សន្លាក់នោះធូរជាងធម្មតា
- មានការកើតជាគីសក្នុងសន្លាក់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855