អាការៈឈឺខ្នង គឺជាបញ្ហាគួរឱ្យរំខានបំផុតមួយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយបើទោះជាវាអាចបាត់ទៅវិញដោយខ្លួនឯងក៏ដោយ ក៏ត្រូវការរយៈពេលយូរណាស់ដែរ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីទប់ស្កាត់និងព្យាបាលអាការៈឈឺខ្នង ៖
១. ទទួលទានឱ្យបានត្រឹមត្រូវ
ការទប់ស្កាត់ ឬការពារទុកមុនច្រើនតែប្រសើរជាងព្យាបាល ហើយក្នុងករណីឈឺខ្នងក៏ដូចគ្នា! របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើអាការៈឈឺខ្នង។ ការជ្រើសរើសរបបអាហារបានត្រឹមត្រូវអាចជួយទប់ស្កាត់និងព្យាបាលអាការៈឈឺខ្នងបានយ៉ាងប្រសើរ។ អ្នកមិនគួរទទួលទានអាហារប្រៃ ឬហឹរច្រើនពេកនោះទេ។ ចូរជ្រើសរើសរបបអាហារសុខភាពល្អរួមបញ្ចូលទាំងបន្លែផ្លែឈើនិងត្រីសម្បូរខ្លាញ់។ អាហារទាំងនេះមិនត្រឹមតែជួយទប់ស្កាត់និងបំបាត់អាការៈឈឺខ្នងប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់សារធាតុចិញ្ចឹមចាំបាច់ជាច្រើនដល់រាងកាយដើម្បីរក្សាបាននូវសុខភាពរឹងមាំផងដែរ។
២. គេងផ្អៀងទៅឆ្វេង
អ្នកដែលមានបញ្ហាឈឺខ្នងរ៉ាំរ៉ៃអាចទទួលបានអត្ថប្រយោជន៍យ៉ាងប្រសើរពីការគេងផ្អៀងទៅខាងឆ្វេង។ នោះក៏ព្រោះតែការគេងផ្អៀងអាចបំបាត់សម្ពាធដែលសង្កត់លើឆ្អឹងខ្នង។ ដូច្នេះប្រសិនបើអ្នកចង់គេងលក់បានស្រួល ចូរព្យាយាមគេងផ្អៀងទៅខាងឆ្វេង
៣. សន្ធឹងពត់ពែនខ្លួនខ្លះ
ការអង្គុយរាប់ម៉ោងមុខអេក្រង់កុំព្យូទ័រអាចបណ្ដាលឱ្យឆ្អឹងខ្នងរងសម្ពាធហើយអ្នកនឹងជួបប្រទះអាការៈឈឺខ្នង ចុក ចង្កេះនិងកញ្ចឹងកជាមិនខាន។ ដូច្នេះចូរចំណាយពេលខ្លះសម្រាកសន្ធឹងពត់ពែនខ្លួនដើម្បីសម្រួលសាច់ដុំ។
៤. ម៉ាស្សា
ការម៉ាស្សាខ្នងផ្នែកខាងក្រោមអាចបំបាត់អាការៈឈឺចាប់គួរឱ្យកត់សម្គាល់។ វាក៏ជួយធ្វើឱ្យលំហូរឈាមទៅកាន់ខ្នងមានលក្ខណៈប្រសើរឡើងដែលអាចកាត់បន្ថយការរលាកផងដែរ។
៥. ស្អំទឹកកក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំទឹកកកមួយកញ្ចប់ក្នុងកន្សែង ឬក្រណាត់ស្អាតរួចដាក់ស្អំលើខ្នងសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី និងអនុវត្តសារឡើងវិញពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃជាការស្រេច៕