អ័រម៉ូនអាចនឹងធ្វើឲ្យមិនមានផាសុកភាពច្រើនក្នុងពេលមានផ្ទៃពោះដូចជា រមាស់នៅក្បាលពោះ បាតដៃ និងបាតជើងជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាវិធីខ្លះៗដែលអាចជួយអ្នកបំបាត់ការរមាស់ក្នុងពេលមានផ្ទៃពោះបាន៖
- ចូរលាងសម្អាតស្បែកជាមួយនឹងស្បែកមានជាតិកាត់តិចតួច និងថ្នមៗ
- ចូរផ្តល់សំណើមដល់ស្បែកដោយប្រើក្រែមផ្តល់សំណើម
- ចូរប្រាកដថា ទឹកដែលអ្នកងូតនោះមិនក្តៅពេកទេ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវស្លៀកពាក់ខោអាវដែលមានសរសៃអំបោះធំៗឡើយព្រោះវាអាចធ្វើឲ្យរមាស់កាន់តែខ្លាំង
- ចូរទៅជួបគ្រូពេទ្យបើសិនជាអ្នកមិនឃើញមានការធូរស្រាលអ្វីសោះក្រោយពីអនុវត្តវិធីខាងលើបានមួយសប្តាហ៍ហើយ៕