ការចុះទាបបែបធម្មជាតិនៃកម្រិតអ័រម៉ូនអេស្រ្តូជែន បូករួមនឹងស្រ្តេស និងគេងមិនគ្រប់គ្រាន់ទៀត អាចធ្វើឲ្យមានបញ្ហាទៅលើរាងកាយ និងផ្លូវចិត្តលើស្រ្តីដែលកំពុងតែរ៉ាំងរដូវបាន រហូតដល់ឡើងទម្ងន់ថែមទៀត។ ប៉ុន្តែ ការឡើងទម្ងន់ និងការរ៉ាំងរដូវមិនមែនដឹងតែកើតជាមួយគ្នាឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះហើយទើបខ្ញុំសូមណែនាំអាហារខាងក្រោមនេះដើម្បីទទួលទានឲ្យបានត្រឹមត្រូវពេលរ៉ាំងរដូវ៖
- ចូរហាត់ប្រាណជាទៀងទាត់ រួមទាំងលំហាត់ប្រាណបែបអ៊ែរ៉ូបិក និងពង្រឹងរាងកាយ
- កាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន និងអាហារហិរ ដើម្បីជួយគ្រប់គ្រងភាពក្តៅពេញខ្លួន និងញ៉ាំទឹកឲ្យបានច្រើន
- បង្កើនការញ៉ាំផ្លែឈើ គ្រាប់ធញ្ញជាតិ អាហារសម្បូរអូមេហ្គាបីដូចជា ត្រីសាលម៉ុន សណ្តែកសៀង អាហាសម្បូរជាតិកាលស្យូម ដូចជា យ៉ាអួ និងបន្លែពណ៌បៃតង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កាត់បន្ថយការញ៉ាំប្រៃ និងមិនត្រូវញ៉ាំគ្រឿងស្រវឹងច្រើនជាងម្តងក្នុងមួយថ្ងៃឡើយ៕