ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺជាជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីមួយប្រភេទដែលប្រព័ន្ធភាពស៊ាំធ្វើការវាយប្រហារ ឬសម្លាប់កោសិកាក្នុងលំពែងដែលមាននាទីផលិតអាំងស៊ុយលីន។ អាំងស៊ុយលីនគឺជាអ័រម៉ូនមួយដែលទទួលខុសត្រូវលើការដឹកជញ្ជូនជាតិស្ករចូលទៅក្នុងកោសិកា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាគ្មានអាំងស៊ុយលីនទេ រាងកាយនឹងមិនអាចសម្របសម្រួលជាតិស្ករក្នុងឈាមបានទេដែលរឿងនេះអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរលើអ្នកជំងឺប្រភេទនេះបាន។
ជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវបានគេគិតថា បណ្តាលមកពីមូលហេតុដំបូងគេគឺហ្សែនតែម្តងថ្វីបើវាត្រូវបានគេដឹងថា មូលហេតុខ្លះក៏មិនទាក់ទងនឹងហ្សែនដែរ។
ហ្សែនត្រៀមកើតជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវបានគេគិតថា ជាកត្តាប្រឈមមុខដ៏សំខាន់មួយក្នុងការកើតជំងឺនេះ។ រឿងនេះអាចមានដូចជា ប្រវត្តិគ្រួសារ ព្រំទាំងវត្តមានហ្សែនកើតជំងឺនេះតែម្តង។ តាមពិតទៅ តាមការស្រាវជ្រាវក្នុងឆ្នាំ ២០១០ បានឲ្យដឹងថា មានហ្សែនច្រើនជាង ៥០ប្រភេទដែលអាចជាកត្តាប្រឈមនឹងជំងឺនេះ។
ប្រវត្តិគ្រួសារ
ការដែលមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺទឹកនោមផ្អែមប្រភេទទី១ អ្នកប្រហែលជាប្រឈមកាន់តែខ្ពស់នឹងជំងឺនេះកាន់តែខ្លាំងដែរ។ មានន័យថា បើសិនជាឪពុកម្តាយ ឬបងប្អូនមានជំងឺទឹកនោមផ្អែមប្រភេទទី១ហើយ អ្នកកំពុងតែប្រឈមខ្ពស់ហើយ។ យោងទៅតាមសមាគមន៍ជំងឺទឹកនោមផ្អែមអាមេរិកបានឲ្យដឹងថា ការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី១ អាចនឹងខ្ពស់រហូតដល់មួយក្នុងចំណោមបួននាក់បើសិនជាឪពុកម្តាយទាំងពីរនាក់កំពុងតែមានជំងឺនេះរួចហើយ។
មូលេគុល Major Histocompatibility Complex (MHC)
MHC គឺជាហ្សែនមួយក្រុមដែលត្រូវបានរកឃើញក្នុងរាងកាយមនុស្ស និងសត្វសម្រាប់ជំនួយដល់ប្រព័ន្ធភាពស៊ាំក្នុងការសម្គាល់របស់ដែលនៅក្រៅរាងកាយ។ ក្នុងឆ្នាំ ២០០៤ អ្នកស្រាវជ្រាវបានរកឃើញថា វត្តមានរបស់មូលេគុល MHC នៅលើក្រូម៉ូសូម គឺជារបស់ត្រៀមរួចសម្រាប់កើតជាជំងឺទឹកនោមផ្អែមប្រភេទទី១។
ចរាចរណ៍វត្តមានអង់ទីគ័រអូតូ
វត្តមាននៃអង់ទីគ័រ គឺជាធម្មជាតិមួយនៃការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំចំពោះការគម្រាមគំហែងពីខាងក្រៅរាកាយ។ ប៉ុន្តែវត្តមាននៃអង់ទីគ័រអូតូបញ្ជាក់ថា រាងកាយកំពុងតែផលិតនូវការឆ្លើយតបប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីចំពោះកោសិការមានសុខភាពល្អរបស់ខ្លួនឯង។ ការសិក្សាចាស់ៗបានបង្ហាញថា វត្តមានរបស់អង់ទីគ័រអូទូច្រើនប្រភេទខុសៗគ្នាមបានកើតឡើងក្នុងរាងកាយរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១។
កត្តាផ្សេងៗ
ខណៈពេលដែលហ្សែនត្រូវបានគេចាត់ទុកថាជាកត្តាប្រឈមមុខដំបូងក្នុងការកើតជាជំងឺទឹកនោមផ្អែមប្រភេទទី១ តែក៏មានកត្តាខាងក្រៅច្រើនទៀតត្រូវបានចាត់ទុកថាជាដើមហេតុនាំឲ្យមានប្រតិកម្មប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីបែបនេះដែរ។ កត្តាដែលអាចនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី១មានដូចជា៖
- ការប៉ះពាល់នឹងវីរុស៖ ការសិក្សាមួយដែលស្រាវជ្រាវទៅលើទំនាក់ទំនងរវាងការប៉ះពាល់នឹងវីរុសលើស្រ្តីមានផ្ទៃពោះ និងការកើតជំងឺទឹកនោមផ្អែមប្រភេទទី១លើកូនរបស់ពួកគេ បានរកឃើញថា វាមានទំនាក់ទំនងខ្លាំងមយយរវាងការបង្ករោគដោយវីរុសលើស្រ្តីមានផ្ទៃពោះ និងការកើតជំងឺទឹកនោមផ្អែមប្រភេទទី១លើកូន។
- ការប៉ះពាល់នឹងបរិយាកាស៖ អ្នកស្រាវជ្រាវបានរកឃើញថា មានអត្រានៃក្មេងកើតជំងឺទឹកនោមផ្អែមប្រភេទទី១ច្រើនលើ អាកាសធាតុបែបទឹកសមុទ្រ កន្លែងទីទួលខ្ពស់ និងតំបន់មិនសូវមានពន្លឺព្រះអាទិត្យ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កត្តាផ្សេង៖ រយៈពេលនៃការមានផ្ទៃពោះ និងទម្ងន់របស់ម្តាយ ប្រហែលជាប់ទាក់ទងនឹងការប្រឈមតិចតួចនឹងការកើតជំងឺទឹកនោមផ្អែមប្រភេទទី១។ កត្តាផ្សេងទៀតដូចជា ការចិញ្ចឹមកូន ការលេបថ្នាំវីតាមីន និងប្រភេទឈាមម្តាយ ក៏ជាប់ទាក់ទងនឹងជំងឺនេះដែរ។ ទោហបីជាយ៉ាងណាក៏ដោយ វាក៏ត្រូវការការស្រាវជ្រាវបន្ថែមទៀតចំពោះរឿងនេះដែរ៕