តើអ្នកធ្លាប់គិតថា អ្វីទៅដែលធ្វើឲ្យអ្នកស្ងាប់ទៅ? វាគឺជារឿងដែលមនុស្សគ្រប់គ្នាតែងតែធ្វើ រួមទាំងសត្វផងដែរ។ យ៉ាងណាមិញ វាគឺជាបញ្ហាដែលឆ្លងខ្លាំងបំផុត ព្រមទាំងជាសកម្មភាពដែលរាងកាយមិនអាចទប់ស្កាត់បានទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការស្ងាប់ក៏កើតឡើងដែរទោះបីជាអ្នកមិនអស់កម្លាំង ឬងងុយគេងក៏ដោយ
យោងទៅតាមទ្រឹស្តីបែបវិទ្យាសាស្រ្តខ្លាំងបំផុតនោះគឺថា ហេតុផលដែលខួរក្បាលបញ្ជាឲ្យស្ងាប់គឺដើម្បីសម្របសម្រួលដល់សីតុណ្ហភាពរបស់ខួរក្បាល។ ការសិក្សាមួយបាននិយាយថា បើសិនជាសីតុណ្ហភាពរបស់ខួរក្បាល មានលក្ខណៈខុសគ្នាច្រើនជាងធម្មតាពេក ការស្រូបខ្យល់ចូលក្នុងពោះអាចជួយបន្ថយកម្តៅរបស់ខួរក្បាលវិញបាន។
ហេតុផលផ្សេងមួយទៀតដែលអ្នកអាចស្ងាប់ដែរនោះគឺដោយសារតែរាងកាយចង់ឲ្យរាងកាយភ្ញាក់។ ចលនានៃការស្ងាប់នេះនឹងជួយពុតពែនសយត និងជាលិការបស់សួត ដើម្បីរាងកាយអាចបត់បែនសាច់ដុំ និងសន្លាក់បានផង។ វាក៏ជួយបង្ខំឲ្យលំហូរឈាមហូរចូលទៅក្នុងមុខ និងខួរក្បាលដើម្បីបង្កើនអារម្មណ៍ប្រុងប្រយ័ត្នបានដែរ។
ដោយសារតែការស្ងាប់មិនមែនជាជំងឺ តែជាសកម្មភាពដែលអាចឆ្លងគ្នាខ្លាំងនោះ ដូច្នេះយកល្អគួរតែធ្វើដូចខាងក្រោមដើម្បីបញ្ឈប់ការស្ងាប់ដែលរំខានអ្នកពេក៖
ព្យាយាមដកដង្ហើមជ្រៅៗ
បើសិនជាអ្នកមានអារម្មណ៍ថា ខ្លួនឯងស្ងាប់ខ្លាំង ចូរព្យាយាមហាត់ដកដង្ហើមជ្រៅៗតាមច្រមុះ។ រាងកាយអ្នកប្រហែលជាត្រូវការអុកស៊ីសែនកាន់តែច្រើន។ តាមការសិក្សាក្នុងឆ្នាំ ២០០៧ បានរកឃើញថា ការដកដង្ហើមតាមច្រមុះអាចបន្ថយការស្ងាប់បានទាំងស្រុង។
ធ្វើចលនា
ការសម្រាកពីការងារសិនក៏អាចជួយភ្ញោចដល់ខួរក្បាលបានដែរ។ អារម្មណ៍នៃភាពអស់កម្លាំង ធុញទ្រាន់ និងស្រ្តេស ងាយនឹងធ្វើឲ្យមនុស្សយើងស្ងាប់កាន់តែច្រើនដែរ។ ការស្ងាបច្រើនៗពេកក៏ប្រហែលជាកើតចេញពីការញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេកដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ធ្វើឲ្យត្រជាក់ខ្លួន
អ្នកក៏អាចសាកល្បងការដើរខាងក្រៅឬរកន្លែងមួយដែលមានសីតុណ្ហភាពត្រជាក់បានដែរ។ បើសិនជាអ្នកមិនមានពេលវេលាធ្វើបែបនេះទេ ចូរញ៉ាំទឹកត្រជាក់ខ្លះ ឬញ៉ាំអាហារសម្រន់ដូចជាផ្លែឈើ ឬមឺមការ៉ុតតូចៗ៕