យោងទៅតាមការសិក្សាថ្មីមួយបានឲ្យដឹងថា ស្រ្តីដែលលើសសម្ពាធឈាមក្នុងត្រីមាសដំបូងមានការប្រឈមខ្ពស់នឹងជំងឺគាំងបេះដុង ឬបញ្ហាបេះដូងសរសៃឈាម។ ការសិក្សានេះក៏បានចុះផ្សាយក្នុងសារព័ត៌មាន Journal of Women’s Health ដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងហោចណាស់ស្រ្តីមានផ្ទៃពោះ ២ទៅ៨ភាគរយទូទាំងពិភពលោកត្រូវបានកំណត់រោគវិនិច្ឆ័យដឹងថា ត្រៀមក្រឡាភ្លើង ដែលជាផលវិបាកមួយសម្គាល់ដឹងតាមរយៈការលើសសមញពាធឈាមដែលច្រើនតែចាប់ផ្តើមក្រោយពេលមានផ្ទៃពោះ ២០សប្តាហ៍។
យ៉ាងណាមិញ គ្រូពេទ្យមិទាន់បានកំណត់ដឹងអំពីមូលហេតុណាមួយនៃរឿងនេះនៅឡើយទេ គ្រាន់តែវាត្រូវបានគដឹងថា មានជាប់ទាក់ទងនឹងការបង្កើតសរសៃឈាមក្នុងសុកមិនគ្រប់គ្រាន់ប៉ុណ្ណោះ។ ជំងឺត្រៀមក្រឡាភ្លើងក៏ជាមួយហេតុនៃការសម្រាលកូនមិនគ្រប់ខែផងដែរ។
អ្នកស្រាវជ្រាវបានរកឃើញថា ស្រ្តីដែលមានជំងឺត្រៀមក្រឡាភ្លើងគឺទំនងជាងាយនឹងមានជំងឺគាំងបេះដូង ឬស្លាប់ដោយសារតែជំងឺបេះដូងសរសៃឈាម រហូតដល់ ៤ដង និងទំនងជាឆាប់ស្លាប់ជាងមូលហេតុផ្សេងៗទៀត ២ដង ក្នុងរយៈពេលសិក្សា ១៥ឆ្នាំ។ ស្រ្តីដែលត្រូវបានកំណត់រោគវិនិច្ឆ័យថា ត្រៀមក្រឡាភ្លើងក៏ងាយនឹងធ្លាប់មានប្រវត្តិលើសសម្ពាធឈាមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ និងជំងឺតម្រងនោម ព្រមទាំងជំងឺផ្សេងៗទៀតដែរ។
ហេតុដូច្នេះហើយ ស្រ្តីទាំងអស់គួរតែពិនិត្យរកមើលជំងឺត្រៀមក្រឡាភ្លើងក្នុងពេលមានផ្ទៃពោះ ហើយការព្យាបាលគួរតែធ្វើឡើងលើស្រ្តីមានជំងឺនេះរយៈពេល ៥ឆ្នាំក្រោយសម្រាលកូនរួច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការប្រើប្រាស់ថ្នាំមានតែចំពោះ ថ្នាំអាស្ពីរីនកម្រិតទាប ក៏មានប្រសិទ្ធភាពក្នុងការបញ្ចុះសម្ពាធឈាមកាលណាចូលដល់ត្រីមាសទីពីរហើយ៕