គ្មានអ្វីអាចបញ្ឈប់ការហាត់ប្រាណលឿនជាងការរមួលក្រពើឡើយ។ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា អ្វីទៅជាមូលហេតុនាំឲ្យរមួលក្រពើបែបនេះ? វាពិតជាមិនមានអ្វីទាក់ទងនឹងក្រពើទេ តែមានកត្តាញឹកញាប់ជាច្រើននាំឲ្យវាកើតឡើងដូចជា៖
- ការប្រើប្រាស់សាច់ដុំខ្លាំងជ្រុល ឬគ្រិចសាច់ដុំ
- ហាត់ប្រាណទាំងខ្សោះជាតិទឹកក្នុងខ្លួន
- រក្សាសាច់ដុំមួយនៅមួយកន្លែងជាប់រយៈពេលយូរ
- មានការផ្គត់ផ្គង់ឈាមតិចតួចនៅលើសាច់ដុំដែលមានបញ្ហា
- កំពុងតែមានការគៀបសរសៃប្រសាទក្នុងឆ្អឹងកងខ្នង
- របបអាហារមិនមានជាតិរ៉ែគ្រប់គ្រាន់តាមតម្រូវការរាងកាយដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម ឬកាលស្យូម៕