Join with Health.com.kh on Telegram

នៅពេលដែលអ្នកប្រើកាបូបលុយ អ្នកគួរតែអនុវត្តតាមវិធីខាងក្រោម ទើបអាចនាំទ្រព្យចូលមកបាន។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលអ្នកទុកលុយក្នុងកាបូប អ្នកមិនគួរបត់ឡើយ ព្រោះវាអាចបង្អាក់មិនឲ្យទ្រព្យចូលមកបាន។ ដូចនេះ អ្នកគួរតែប្រើកាបូបវែង ទើបអាចដាក់លុយបានត្រង់ ដោយអាចទទួលបានលុយរាល់ថ្ងៃទៀតផង។
  2. កាបូបលុយរបស់អ្នក គួរតែមានរ៉ូត ទើបអាចរក្សាប្រាក់បានគង់ មិនងាយហូរចេញក្រៅឡើយ ព្រោះវាអាចទប់បានជាប់ក្នុងកាបូបជានិច្ច។
  3. កាបូបលុយរបស់អ្នក គួរតែវែង មិនគួរខ្លីទេ ទើបសាច់ប្រាក់អាចចូលមកបន្តបន្ទាប់គ្នាបាន។
  4. កាបូបពណ៌ក្រហម និងពណ៌ផ្ទៃមេឃក៏អ្នកមិនគួរប្រើដែរ ព្រោះវាអាចធ្វើឲ្យប្រាក់អ្នកហូរចេញក្រៅបានយ៉ាងងាយបើអ្នកប្រើពណ៌កាបូបខុស។
  5. អ្នកគួរតែប្រើកាបូបពណ៌ខ្មៅ ព្រោះវាអាចជួយគ្រប់គ្រងប្រាក់របស់អ្នកបានជាប់ ហើយនាំចូលមកច្រើនផងដែរ។
  6. កាបូបពណ៌លឿង ប្រៀបដូចមាស ដូចនេះ អ្នកគួរតែប្រើ ព្រោះវាអាចនាំទ្រព្យមកឲ្យអ្នកបាន។ ដូចនេះ កាបូបលុយអ្នកគួរតែមានទម្រង់ដូចខាងលើ ទើបអាចនាំទ្រព្យធំចូលមកបាន៕