ស្ត្រីនៅពេលដែលដល់អាយុ៥០ឆ្នាំ រដូវនឹងអាចរាំង មិនមកទៀតទេ។ ដូចនេះ តើនៅពេលដែលរដូវជិតរាំង នឹងអាចបង្ហាញមុខសញ្ញាបែបណាប្រាប់ទៅ?

1.    នៅពេលដែលអ្នកជិតដល់រាំងរដូវ នោះអ្នកនឹងមិនមករដូវជារៀងរាល់ខែទៀតទេ ដោយអ្នកអាចប៉ុន្មានខែក្រោយទើបមកម្តង។ អាការៈនេះ អាចពន្យារហូតដល់មួយ ទៅពីរឆ្នាំ រហូតដល់រដូវរាំងដោយឯង។

2.    ឈាមរដូវអ្នកនឹងចាប់ផ្តើមប្រែពណ៌ ដោយប្រែជារាងខ្ចីជាងមុន អាចជាពណ៌ផ្កាឈូកក៏មានដែរ។ ម្យ៉ាងទៀត បរិមាណនៃរដូវអ្នកក៏អាចតិចជាងមុនផងដែរ។

3.    នៅពេលដែលរដូវអ្នកជិតរាំង នោះរាងកាយអ្នកនឹងអាចប្រែប្រួលគ្រប់ផ្នែក ដោយមុខអ្នកអាចប្រែជាក្រហមខ្លាំង ឬងាយបែកញើសជាដើម។ មានពេលខ្លះ អ្នកក៏អាចកើតមានអាការៈវិលមុខផងដែរ។

4.    ដៃជើងអ្នកនឹងប្រែជាស្ពឹកខុសពីធម្មតា ជាពិសេស នៅពេលយប់តែម្តង ជើងអ្នកនឹងអាចប្រែជារាងធ្ងន់ ហើយស្ពឹក ដោយធ្វើឲ្យអ្នកកើតមានអាការៈមិនស្រួលខ្លួនឡើយ។

អារម្មណ៍អ្នកនឹងអាចប្រែប្រួលខ្លាំង ដោយអាចឆាប់មួលម៉ៅ ឬឆាប់ខឹងជាដើម ដោយពិបាកនឹងគ្រប់គ្រងណាស់។ ជាពិសេស អ្នកនឹងកើតមានអាការៈគេងមិនលក់ជាដើម ថែមទាំងអាចធ្វើឲ្យអ្នកឈឺក្បាលទៀតផង។ ដូចនេះ នៅពេលដែលអ្នកកើតមានអាការៈ៥នេះ នោះមានន័យថា រដូវអ្នកជិតរាំងហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង