ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយអ្នកអាចទទួលបានឱកាសចំណេញប្រាក់ច្រើន។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៨។
ឆ្នាំឆ្លូវ
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយមានលាភមិនល្អនោះទេ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃខ្ចី។ លេខសំណាង គឺលេខ៨។
ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែប្រយ័ត្ននៅពេលដែលមានប្រាក់ចូលមក។ ពណ៌សំណាង គឺពណ៌កុលាប។ លេខសំណាង គឺលេខ២។
ឆ្នាំថោះ
ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយអ្នកអាចរកបានចំណូលនៅពេលទៅឆ្ងាយ។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៩។
ឆ្នាំរោង
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយទ្រព្យមិនសូវល្អឡើយ។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ២។
ឆ្នាំម្សាញ់
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកមិនគួរខ្វាយខ្វល់រឿងរបស់អ្នកដទៃនោះទេ។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៦។
ឆ្នាំមមី
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកអាចចំណាយលើរឿងខ្លះភ្លេចខ្លួន។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ០។
ឆ្នាំមមែ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយទ្រព្យអាចចេញព្រោះសុខភាពអ្នក។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ២។
ឆ្នាំវក
ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយមិនបាច់រវល់ខ្លាំង ក៏មានទ្រព្យចូលមកដែរ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៧។
ឆ្នាំរកា
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយពេលអ្នកបំពេញការងារគួរតែប្រយ័ត្នបន្តិច ទើបមិនមានបញ្ហាកើតឡើង។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃខ្ចី។ លេខសំណាង គឺលេខ១។
ឆ្នាំច
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែបន្ធូលអារម្មណ៍ខ្លះ ទើបអាចទទួលបានផល។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៩។
ឆ្នាំកុរ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនសូវចំណេញបានប្រាក់នោះទេ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៦៕