ប្រសិនជាអ្នកចង់កាត់បន្ថយភ្លើងនៃទូរទឹកកក អ្នកគួរតែអនុវត្តតាមវិធីទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

1. នៅពេលដែលអ្នកមិនត្រូវការយករបស់ពីក្នុងទូរទឹកកក អ្នកមិនគួរបើកទូរទឹកកកឡើងចុះឡើយ ព្រោះវាអាចស៊ីភ្លើងខ្លាំងណាស់។

2. អ្នកមិនគួរទុករបស់ជាច្រើនក្នុងនោះទេ ព្រោះវាមិនត្រឹមតែធ្វើឲ្យទូរទឹកកកនោះមិនត្រជាក់ទេ ថែមទាំងអាចធ្វើឲ្យអ្នកពិបាករកឃើញឥវ៉ាន់ និងស៊ីភ្លើងទៀតផង។

3. អ្នកមិនគួរបញ្ចុះសីតុណ្ហភាពក្នុងទូរទឹកកកនោះទាបពេកនោះទេ ព្រោះវាស៊ីភ្លើងខ្លាំងណាស់។ ដូចនេះ អ្នកអាចតម្រូវតាមសីតុណ្ហភាពធម្មតាបានហើយ ទើបអាចសន្សំសំចៃភ្លើងដែលប្រើប្រាស់នោះបាន។

4. អ្នកមិនគួរយករបស់ទៅបាំងនៅកន្លែងដែលខ្យល់ត្រជាក់ចេញមកឡើយ ព្រោះបើអ្នកបាំង នោះរបស់របរក្នុងនោះនឹងមិនសូវត្រជាក់ឡើយ ថែមទាំងអាចធ្វើឲ្យភ្លើងអ្នកកើនឡើងទៀតផង។

5. អ្នកគួរតែរៀបចំរបស់របរក្នុងនោះឲ្យមានរបៀប ព្រោះបើអ្នកដាក់ផ្តេសផ្តាស នោះអ្នកនឹងអាចពិបាករកឃើញរបស់ដែលអ្នកចង់បាន។ ជាហេតុដែលធ្វើឲ្យអ្នកបើកទ្វារទូរទឹកកកនោះទេ នោះវានឹងស៊ីភ្លើងច្រើនជាមិនខានឡើយ។

6. អ្នកមិនគួរដាក់អាហារក្តៅទៅក្នុងទូរទឹកកកនោះទេ ព្រោះសីតុណ្ហភាពក្នុងនោះនឹងខំតម្រូវឲ្យត្រូវនឹងកម្តៅនេះ។ ជាហេតុដែលធ្វើឲ្យស៊ីភ្លើងកាន់តែខ្លាំងជាមុនទៅទៀត។ ដូចនេះ ដើម្បីជួយសន្សំសំចៃភ្លើងនៃទូរទឹកកកដែលអ្នកប្រើ​​ អ្នកគួរតែអនុវត្តតាម៦ចំណុចនេះ ដើម្បីជួយសន្សំប្រាក់អ្នកបានខ្លះ៕