ការដែលលើសសម្ពាធឈាមនឹងដាក់សម្ពាធកាន់តែខ្លាំងទៅលើការច្របាច់របស់បេះដូង ហើយក៏បង្កើនការប្រឈមខ្លាំងនឹងជំងឺគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលដែរ។ មានកត្តាធំៗច្រើនណាស់ដែលនាំឲ្យមនុស្សម្នាក់មានជំងឺលើសសម្ពាធឈាមដូចជា៖
- មានបញ្ហាទៅលើតម្រងនោម ដែលវាធ្លាប់តែសម្រួលដល់ជាតិទឹក អំបិល និងជាតិរ៉ែផ្សេងៗទៀតរបស់រាងកាយ
- អតុល្យភាពអ័រម៉ូន ឬប្រព័ន្ធសរសៃប្រសាទ
- សរសៃឈាមធ្វើការខុសប្រក្រតី
- គ្រួសារធ្លាប់មានប្រវត្តិលើសសម្ពាធឈាម ឬបញ្ហាដែលពាក់ព័ន្ធ
- របៀបរស់នៅដែលមិនផ្តល់សុខភាពដូចជា ទម្លាប់ស៊ីដេកៗ របបអាហារមិនល្អ ឬធាត់ជ្រុល
- ប្រើប្រាស់ថ្នាំមានវេជ្ជបញ្ជា ឬគ្មានវេជ្ជបញ្ជាដូចជា ថ្នាំគ្រាប់ពន្យាកំណើត ឬថ្នាំផ្តាសាយជាដើម៕