បាយគឺជាអ្វីដែលផ្ទះភាគច្រើនខានពុំបាន ព្រោះគ្មានផ្ទះណាដែលពិសារតែម្ហូប ហើយមិនញ៉ាំបាននោះទេ ហើយមានផ្ទះភាគច្រើនតែងតែប្រើទឹកម៉ាស៊ីនមកដាំបាយជានិច្ច ប៉ុន្តែតើអ្នកដឹងទេថាវាអាចប៉ះពាល់ដល់សុខភាពអ្នកបាន។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីទឹកដែលអ្នកគួរតែប្រើមកដាំ។ តើវាជាទឹកអ្វីទៅ?
នៅពេលដែលអ្នកប្រើទឹកម៉ាស៊ីនមកដាំបាយម្តងៗ វាអាចនាំយកមេរោគជាច្រើនចូលទៅក្នុងបាយអ្នកដែលអាចនាំឲ្យអ្នកកើតជំងឺយ៉ាងងាយ។ ម្យ៉ាងទៀតវានឹងធ្វើឲ្យសារធាតុចិញ្ចឹមទាំងអស់ដែលមានក្នុងបាយគឺបាត់បង់ទាំងអស់។ ដូចនេះអ្នកគួរតែប្រើទឹកដែលអ្នកដាំហើយមកចម្អិនបាយ ទើបវាអាចរក្សាសារធាតុចិញ្ចឹមទាំងនោះដែលអាចធ្វើឲ្យអ្នកចៀសពីជំងឺផ្សេងៗបាន៕