មានជំនឿខុសៗគ្នា ជុំវិញការទាយអំពីភេទរបស់ទារកមិនទាន់កើត។ ស្រ្តីមានផ្ទៃពោះជាង ៥០ ភាគរយ មានអារម្មណ៍ថាចាញ់កូនក្នុងត្រីមាសដំបូង។

មនុស្សមួយចំនួនជឿថា ការចាញ់កូនកាន់តែខ្លាំង បង្ហាញថាទារកនឹងកើតមកជាស្រី។
ហេតុផលគឺថា ស្ត្រីដែលមានកូនៅភេទស្រី មានអ័រម៉ូនខ្ពស់ដែលធ្វើឲ្យមានការចាញ់កូនកាន់តែធ្ងន់ធ្ងរ ខណៈពេលដែលស្ត្រីដែលមានកូនប្រុស អាចនឹងមានចង្អោរតិចជាង ដោយសារកម្រិតអ័រម៉ូនមានកម្រិតទាប។

ប៉ុន្តែ មានការស្រាវជ្រាវតិចតួចណាស់បានចូលទៅក្នុងទ្រឹស្តីនេះ ហើយការសិក្សាដែលមានស្រាប់ ក៏នៅតែមានសេចក្តីរាយការណ៍ ឬលទ្ធផលផ្ទុយគ្នា។

ឧទាហរណ៍ការសិក្សាពីឆ្នាំ ១៩៩៩ បានគាំទ្រគំនិតដែលថា ស្ត្រីដែលមានកូនស្រីនឹងចាញ់កូន ហើយក្អួតធ្ងន់ធ្ងរ។

ទោះបីជាយ៉ាងណាក៏ដោយការសិក្សាឆ្នាំ ២០១៣ លើកំណើតចំនួន ២ ៤៥០ នាក់បានបង្ហាញថា មានការចង្អោរ និងក្អួតតិចតួចប៉ុណ្ណោះ ចំពោះស្ត្រីដែលមានស្រី ហើយអ្នកមានកូនប្រុសបែរជាចាញ់កូនខ្លាំងជាងទៅវិញ។

ក្នុងចំនោមអ្នកស្រាវជ្រាវ ៧៩,៥% នៃស្ត្រីដែលបានកូនប្រុសបានរាយការណ៍ថា គេចង់ក្អួត និងក្អួតញឹកញាប់ ខណៈពេលដែលស្ត្រីត្រឹមតែ ៧២,៣% ប៉ុណ្ណោះដែលមានកូនស្រីបានប្រាប់ពីរោគសញ្ញាតិចតួច៕