មានជំងឺជាច្រើន កើតពីទម្លាប់មិនល្អនៃការបរិភោគប្រចាំថ្ងៃរបស់អ្នក។ តើទម្លាប់ទាំងនេះមានអ្វីខ្លះ ហើយគួរធ្វើយ៉ាងម៉េចដើម្បីចៀសវាង?
1. ការមិនស្រែកទឹកមិនពិសារទឹក នេះជាទង្វើខុស ព្រោះនៅពេលដែលអ្នកមានអារម្មណ៍ថាស្រែកទឹក ជាតិទឹកនៅក្នុងខ្លួនគឺបាត់បង់ 1% ហើយ។ ព្រោះការបាត់បង់ជាតិទឹកធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃឈាម និងក្រលៀនយ៉ាងខ្លាំង។ ដូចនេះអ្នកត្រូវតែពិសារទឹកឲ្យបានច្រើនទោះបីមិនស្រែកក៏ដោយ។
2. ការមិនបរិភោគអាហារពេលព្រឹក នឹងធ្វើឲ្យកើតជំងឺជាច្រើនដូចជាជំងឺទឹកនោមផ្អែម បេះដូង ស្បែកស្ងួត មុខជ្រួញ ការចុះឈាម និងការធ្លាក់ចុះនៃលទ្ធភាពធ្វើការងារ។ដូច្នេះទោះបីជាអ្នករវល់យ៉ាងណាក៏ត្រូវញ៉ាំអាហារពេលព្រឹកដែរ។ ជាពិសេសបរិភោគនៅចន្លោះម៉ោង 7-8 គឺល្អបំផុត។
3. ការបរិភោគអាហារពេលល្ងាចឆ្អែតពេក ធ្វើឲ្យក្រពះដំណើរការមិនល្អ មិនអាចរំលាយអាហារបាន ជាហេតុធ្វើឲ្យមានជំងឺមហារីកក្រពះ ជំងឺទឹកនោមផ្អែម ឬ ជំងឺលើសសម្ពាធឈាមជាដើម។
4. ការញ៉ាំលឿនពេក ធ្វើឲ្យក្រពះកិនមិនបានល្អ បណ្តាលឲ្យធាត់ ឬ ទល់លាមក ព្រោះរំលាយអាហារមិនបានល្អ។ ជារួមមកអ្នកត្រូវប្រយ័ត្នប្រយែងនូវទម្លាប់បរិភោគប្រចាំថ្ងៃរបស់អ្នកឲ្យបានល្អ៕