នៅពេលដែលអ្នកចាប់ផ្តើមបង្កើតមុខរបរដំបូង អ្នកគួរតែចៀសឲ្យឆ្ងាយពីកំហុសទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
1. ការអនុវត្តដោយគ្មានផែនការច្បាស់លាស់ ជាកំហុសឆ្គងទី១ដែលអ្នកមិនគួរធ្វើ ព្រោះបើអ្នកគ្មានគម្រោងការ ប្រៀបដូចជាអ្នកដើរដោយគ្មានទិសដៅអញ្ចឹង។ ដូចនេះ មុននឹងអ្នកចង់ធ្វើអ្វីមួយ ការរៀបចំផែនការពិតជាសំខាន់ណាស់។ មានផែនការ ទើបបញ្ចេញជាសកម្មភាព នឹងអាចទទួលបានផលខ្ពស់។
2. កំហុសឆ្គងទី២ អ្នកមិនគួរទុកបុគ្គលិកអ្នកជាកញ្ជះឡើយ ដោយទុកគេជាទ្រព្យសម្បត្តិសំខាន់សម្រាប់ក្រុមហ៊ុន ទើបមុខរបរអ្នកអាចដើរបាន។ នៅពេលដែលបុគ្គលិកអ្នកដឹងថា គេសំខាន់សម្រាប់ក្រុមហ៊ុនអ្នក នោះគេនឹងអាចខំប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការបំពេញការងារ។
3. កំហុសឆ្គងទី៣ គឺអ្នកមិនគួរឲ្យការបរាជ័យក្នុងរយៈពេលខ្លី មកបង្អាក់ការសម្រេចចិត្តអ្នកក្នងរយៈពេលវែងឡើយ។ អ្នកគួរតែហ៊ានប្រថុយខ្លះ ទើបអ្នកអាចទទួលបានផលធំចូលមកបាន។
4. កំហុសឆ្គងទី៤ គឺអ្នកមិនគួរលួចថតចម្លងតាមផ្លាកសញ្ញារបស់ក្រុមហ៊ុនណាឡើយ ព្រោះអាចធ្វើឲ្យអ្នកជាប់ទោសបាន។ ដូចនេះ អ្នកគួរតែបង្កើតផ្លាកសញ្ញាដែលជារបស់ខ្លួន ទើបអ្នកអាចធ្វើឲ្យមុខរបរអ្នកអាចដើរបានយ៉ាងជោគជ័យ។ កំហុសឆ្គងទាំង៤នេះ អ្នកគួរតែគេចឲ្យឆ្ងាយ ទើបអាចធ្វើឲ្យមុខរបរអ្នកមិនងាយជួបនឹងបញ្ហា៕