សាច់ដុំនៅខ្នងមនុស្សយើងមាននាទីទប់លំនឹងរាងកាយទាំងមូលនៅពេលដើរ រត់ និងលើករបស់របរ ដូច្នេះវាងាយនឹងរង់ភាពចុករោយ ស្រពុនណាស់។ ដូច្នេះដើម្បីការពារខ្នងពីបញ្ហានេះ យកល្អគួរតែធ្វើដូចខាងក្រោម៖
1 ចូរប្រាកដថា របបអាហារអ្នកសម្បូរជីវជាតិ និងមានតុល្យភាព
2 រក្សាទម្ងន់រាងកាយឲ្យមានសុខភាពល្អដើម្បីជួយបន្ថយភាពចុករោយរបស់សាច់ដុំ
3 ពុតពែនខ្លួន និងហាត់ប្រាណជាទៀងទាត់
4 ចូរបន្ថយការប្រឈមនឹងការដួលតាមរយៈការស្លៀកពាក់សម្លៀកបំពាក់ត្រឹមត្រូវល្អ ស្បែកជើងសមនឹងជើង និងប្រាកដថា ជណ្តើរ និងកន្លែងដើរមិនមានអ្វីធ្វើឲ្យអ្នកដួលបាន
5 ចូរអនុវត្តយន្តការណ៍ជំហររាងកាយត្រឹមត្រូវនៅពេលអង្គុយ ឈរ និងលើករបស់របរ។ មានន័យថា អ្នកត្រូវតែមានជំហរល្អ និងលើករបស់របស់ដោយប្រើជង្គង់ មិនមែនប្រើខ្នងឡើយ។
6 មិនត្រូវរមួលរាងកាយ ឬខំប្រឹងលើករបស់របរដែលធ្ងន់ធ្ងរពេកឡើយ
7 មិនត្រូវជក់បារីឡើយ ព្រោះជាតិនីកូទីនអាចប៉ះពាល់ដល់លំហូរឈាមទៅសាច់ដុំបាន៕