សម្រាប់ការរំពឹងទុករបស់ឪពុកម្តាយភាគច្រើន ការសម្រាលកូនគឺជារឿងដែលត្រូវការសម្រេចចិត្តច្បាស់លាស់។ រាល់ញើសដែលហូរ ឈាមដែលស្រស់ និងទឹកភ្នែកដែលកើតចេញពីការខំប្រឹងសម្រាលកូនអាចនឹងប៉ះពាល់ដល់រាងកាយបាន។ រឿងនេះកើតឡើងជាពិសេស និងពិតប្រាកដសម្រាប់ម្តាយដែលសម្រាលកូនដោយវះកាត់។ ថ្វីបើវិធីសាស្រ្តសម្រាលកូនបែបនេះអាចជួយអ្នកមិនឲ្យមានការឈឺចាប់ក្នុងពេលសម្រាលក៏ដោយ តែរយៈពេលនៃការជាសះស្បើយអាចនឹងត្រូវការពេលយូរ។ អ្វីដែលជាដំណឹងល្អនោះគឺថា មានវិធីសាស្រ្តច្រើនណាស់ដែលអ្នកអាចបង្កើនល្បឿននៃការជាសះស្បើយក្រោយពីសម្រាលកូនដោយវះកាត់រួច។ ខាងក្រោមនេះគឺជាគន្លឹះដ៏មានប្រយោជន៍មួយចំនួនដែលអ្នកគួរតែធ្វើ៖

សម្រាកឲ្យបានច្រើន

ការសម្រាលកូនដោយវះកាត់គឺជាការវះកាត់ដ៏ធំមួយ ដែលមានន័យថា អ្នកអាចចំណាយពេលរហូតដល់ ៤ថ្ងៃឯណោះក្នុងការស្នាក់នៅមន្ទីរពេទ្យ ព្រមទាំងមានការតាមដានពីគ្រូពេទ្យបន្ថែមទៀត។ បើសិនជាមានផលវិបាកផ្សេងៗ អ្នកប្រហែលជាត្រូវសម្រាកនៅទីនេះកាន់តែយូរជាងធម្មតាផង។ ប៉ុន្តែសម្រាប់ម្តាយដែលដែលមានកូនត្រូវការការយកចិត្តទុកដាក់ ការសម្រាកគឺជារឿងចុងក្រោយដែលអ្នកត្រូវធ្វើវិញ។ បើសិនជាកូនគេងហើយ ចូរទាញយកផលប្រយោជន៍ពីការគេងដែរក៏ជារឿងល្អដែរ។

ប្រើប្រាស់សម្លៀកបំពាក់រលង់ៗស្លៀកពេលយប់

នៅពេលសម្រាលកូនដោយវះកាត់ រាល់ការប៉ះពាល់មុខរបួសនឹងធ្វើឲ្យមានការឈឺចាប់ខ្លាំង ដូច្នេះចូរកុំស្លៀកខោខ្លីៗអី ជាពិសេសនៅពេលដែលអ្នកត្រូវចូលគេង តែគួរតែទិញរូបរលង់ៗស្លៀកពេលយប់វិញ។ សម្លៀកបំពាក់នេះនឹងមានប្រយោជន៍ជាពិសេសនៅពេលអ្នកស្នាក់នៅមន្ទីរពេទ្យដោយសារតែវាមិនសូវបង្កជាបញ្ហាអ្វីច្រើន។ អ្នកនឹងមានអារម្មណ៍កាន់តែច្រើនក្រោយសម្រាលកូនរួចផងដែរ។

ប្រុងប្រយ័ត្នចំពោះរាងកាយ

វាមិនគ្រាន់តែនិយាយទារករបស់អ្នកដែលត្រូវការការយកចិត្តទុកដាក់ និងក្តីស្រឡាញ់បន្ថែមនោះទេ។ អ្នកក៏គួរតែខិតខំប្រឹងប្រែងទៅលើការថែរក្សារាងកាយខ្លួនឯងផងដែរ ជាពិសេសក្រោយពីសម្រាលកូនដោយវះកាត់រួច។ ចូរចាប់ផ្តើមជាមួយនឹងការថែរក្សាអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការសម្រាប់កូន ឬខ្លួនឯងនៅក្បែរដៃជានិច្ច ដូច្នេះអ្នកនឹងមិនពិបាកងើបឡើងចុះៗទៀតទេ។ ជាមួយគ្នានេះដែរ ចូរចៀសវាងការលើករបស់ធ្ងន់ៗព្រោះវាអាចធ្វើឲ្យរហែកធ្នេររបួសបាន។

ដើរចុះឡើង

តើអ្វីផ្សេងទៀតដែលអ្នកអាចធ្វើបានដើម្បីបង្កើនល្បឿននៃការជាសះស្បើយក្រោយពីសម្រាលកូនដោយវះកាត់រួច? ចូរដើរចុះដើរឡើងបន្ថែមក្រោយពីគ្រូពេទ្យបានណែនាំឲ្យធ្វើរួច។ ការដើរនឹងជួយឲ្យរបត់ឈាមរត់បានល្អដែវាអាចពង្រឹងដល់ស្ថានភាពអ្នកជាពិសេសផង។ វាក៏ជួយបញ្ចេញជាតិខ្យល់ ឬឧស្ម័នចេញពីរាងកាយដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង