នៅពេលដែលអ្នកកើតមានបញ្ហា ឬការបង្ករោគក្នុងប្រហោងឆ្អឹងនៅមុខ ឬច្រមុះ វាអាចនឹងត្រូវការពេលច្រើនក្នុងការធ្វើឲ្យស្រួលបួលរោគសញ្ញារបស់វាឡើងវិញ។ ក្នុងពេលជាមួយគ្នានេះដែរ វាក៏មានវិធីច្រើនដែលអ្នកអាចធ្វើបានដើម្បីបន្ថយអាការៈរបស់វាបានមួយចំនួនដូចជា៖
- ញ៉ាំទឹកឲ្យបានច្រើន ជាពិសេសទឹកធម្មតា និងទឹកផ្លែឈើ។ ចូរចៀសវាងការញ៉ាំគ្រឿងស្រវឹង និងអ្វីទាំងអស់ដែលមានជាតិកាហ្វេអ៊ីន
- ចូរធ្វើយ៉ាងណាឲ្យប្រហោងឆ្អឹងនៅមុខមានសំណើម និងក្តៅឧណ្ហៗ។ ចូរងូតទឹកក្តៅ ឬស្អំកន្សែងក្តៅឧណ្ហៗនៅមុខខណៈពេលកំពុងតែអង្គុយឆ្ពុងទឹកក្តៅ
- ចូរប្រើប្រាស់សេរ៉ូមប្រៃដើម្បីលាងសម្អាតប្រហោងឆ្អឹងនៅច្រមុះ ឬមុខ
- ចូរលើកក្បាលឲ្យខ្ពស់ខណៈពេលគេង ដើម្បីឲ្យមានលំហូរចេញពីប្រហោងឆ្អឹងនោះ៕