នៅពេលដែលអ្នកមានផ្ទៃពោះ ហើយអ្នកចង់ឱ្យកូនមានសុខភាពល្អ រួមជាមួយអ្នកផងនោះ អ្នកគួរតែប្រយ័ត្នពីរបបអាហារដែលអ្នកបរិភោគប្រចាំថ្ងៃ។ ដូចនេះតើមានរបបអាហារអ្វីខ្លះដែលអ្នកគួរតែប្រយ័ត្ន?
មិនត្រូវបរិភោគអាហារដែលមានជាតិស្ករខ្ពស់
អ្នកមិនត្រូវពិសារអាហារដែលមានជាតិស្ករខ្ពស់នោះទេ ព្រោះនៅពេលដែលជាតិស្ករក្នុងខ្លួនអ្នកឡើងខ្ពស់ វានឹងធ្វើឱ្យកូនអ្នកលើសទម្ងន់ ហើយអាចធ្វើឱ្យប្រព័ន្ធការពាររាងកាយអ្នកធ្លាក់ចុះ ជាហេតុដែលអាចធ្វើឱ្យជំងឺផ្សេងៗអាចចូលក្នុងរាងកាយអ្នកយ៉ាងងាយ។
អាហារដែលប្រៃពេក
អ្នកមិនគួរបរិភោគអាហារដែលប្រៃពេកច្រើននោះទេ ព្រោះនៅពេលដែលរាងកាយអ្នកមានសារធាតុប្រៃច្រើន វានឹងអាចធ្វើឱ្យអ្នកមានជំងឺលើសសម្ពាធឈាម ដូចនេះអ្នកអាចបរិភោគអំបិលបានតែ៦ក្រាមក្នុងមួយថ្ងៃទេ។
អាហារប៉ូវ
អ្នកមិនត្រូវពិសារអាហារប៉ូវច្រើនហួសកំណត់នោះទេ ព្រោះវាអាចធ្វើឱ្យអ្នកហើម ក្អួតច្រើន ទល់លាមក បើធ្ងន់ធ្ងរវាអាចធ្វើឱ្យអ្នករលូតកូនទៀតផង។
កាល់ស្យូមខ្ពស់
អ្នកមិនត្រូវពិសារអាហារដែលមានកាល់ស្យូមខ្ពស់ច្រើននោះទេ ព្រោះវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃខ្លាំងណាស់នៅពេលដែលរាងកាយអ្នកលើសជាតិកាល់ស្យូមច្រើន។
អាហារដែលមានខ្លាញ់ច្រើន
អ្នកមិនគួរបរិភោគអាហារដែលមានខ្លាញ់ច្រើននោះទេព្រោះវាអាចធ្វើឱ្យកូនក្នុងផ្ទៃមានជំងឺមហារីកបាន ជាងនេះទៅទៀតរាងកាយអ្នកនឹងមានកាឡូរីខ្ពស់ដូចគ្នា ជាហេតុដែលអាចប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់។
ប្រូតេអ៊ីនខ្ពស់
អ្នកមិនគួរពិសារអាហារដែលមានប្រូតេអ៊ីនខ្ពស់ច្រើននោះទេ ព្រោះវាអាចធ្វើឱ្យអ្នកមិនសូវចង់បរិភោគអាហារផ្សេងៗ ធ្វើឱ្យអ្នកមានអាការៈវិលមុខ ព្រិលភ្នែកជាដើម ដូចនេះអ្នកមិនគួរស្រូបយកជាតិប្រូតេអ៊ីនហួសកំណត់ឡើយក្នុងរាងកាយអ្នក៕