ប្រសិនជាអ្នកមិនចង់រស់នៅលំបាកពេញមួយជីវិត អ្នកគួរតែចៀសឲ្យឆ្ងាយពីកំហុស៣នេះ។ តើមានអ្វីខ្លះទៅ?
1. កំហុសទី១ គឺមិនថាអ្នកមានឋានៈបែបណាឡើយ អ្នកមិនគួរធ្វើជាមនុស្សក្រអើតក្រទមឡើយ។ អ្នកគួរតែធ្វើជាបុគ្គលម្នាក់ដែលចេះគោរពមនុស្សទាំងអស់ដែលនៅជុំវិញខ្លួន ព្រោះនេះជាសុជីវធម៌ដែលអ្នកគួរតែមានក្នុងខ្លួន។ បើអ្នកអាចធ្វើបាន នោះអ្នកនឹងមានគេគោរព និងស្រឡាញ់ច្រើន។ ដូចនេះ មិនថាអ្នកដើរដល់ណាទេ សុទ្ធតែអាចទទួលបានជំនួយទាំងអស់។
2. កំហុសទី២ នៅពេលដែលអ្នកមានចំណេះតិច មិនគួរអួតខ្លាំងនោះឡើយ ព្រោះមនុស្សបែបនេះ នឹងមានគេស្អប់ច្រើនជាងស្រឡាញ់។ នៅពេលដែលអ្នកមានសត្រូវច្រើនជាងមិត្ត នោះអនាគតអ្នកនឹងចប់។ អ្នកនឹងមិនមាននរណាចង់នៅជិតឡើយ។ ដូចនេះ អ្នកគួរតែចេះសុំគំនិតអ្នកដទៃខ្លះ មិនគួរប្រកាន់តែគំនិតគឺល្អជាងគេឡើយ ទើបមានអ្នករាប់អានច្រើន។
3. កំហុសទី៣ គឺអ្នកមិនគួរតែងតែទទួលរ៉ាប់រងរឿងទាំងអស់ឡើយ ព្រោះអាចធ្វើឲ្យអ្នកមានសម្ពាធធ្ងន់ណាស់។ ដូចនេះ នៅពេលដែលអ្នកធ្វើមិនបានអស់ អ្នកគួរតែរៀនចេះបដិសេធ ដោយរៀនចេះសុំជំនួយ ទើបអ្នកអាចបំពេញការងារដោយបានផលល្អ ហើយមិនមានសម្ពាធធ្ងន់ខ្លាំងទៀតផង៕