ប្រសិនជាមាននរណាណែនាំគូស្រករដល់អ្នក ពេលដែលអ្នកទៅជួប អ្នកមិនគួរធ្វើជានារី៤ប្រភេទនេះទេ ទើបបុរសពេញចិត្តអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

1. អ្នកមិនគួរធ្វើជាមនុស្សស្រីដែលមិនដឹងពីរឿងគ្រប់យ៉ាងក្នុងសង្គមនោះទេ ព្រោះអាចធ្វើឲ្យបុរសធុញ ដោយគ្មានពាក្យនិយាយជាមួយអ្នកឡើយ។ ដូចនេះ អ្នកគួរតែស្វែងយល់ពីបញ្ហាសង្គមខ្លះ ទើបអ្នកអាចក្លាយជានារីដែលមានភាពទាក់ទាញ។

2. នៅពេលដែលអ្នកទៅជួបនឹងបុរសម្នាក់នោះ អ្នកមិនគួរនាំទាំងមិត្តភក្តិ និងបងប្អូនទៅជាមួយទេ ព្រោះអាចធ្វើឲ្យគេមិនពេញចិត្ត។ ដូចនេះ អ្នកគួរតែមានចិត្តក្លាហាន ដើម្បីទៅជួបនឹងបុរសទាំងនោះ ទើបអាចសម្រេចបាន។

3. នៅពេលដែលអ្នកទៅជួបគ្នាដំបូង អ្នកមិនគួរលើករឿងឡាន ផ្ទះ និងប្រាក់មកនិយាយភ្លាមនោះឡើយ ព្រោះអាចធ្វើឲ្យគេយល់ថា អ្នកជានារីមុខលុយ។ ជាហេតុដែលធ្វើឲ្យគេធុញជាខ្លាំង ហើយអាចចាកឆ្ងាយពីអ្នកទៀតផង។

4. អ្នកមិនគួរតែងខ្លួនជ្រុលពេកទៅជួបនឹងគេនោះទេ ព្រោះបុរសចូលចិត្តមនុស្សស្រីដែលអាចរក្សាសភាពធម្មជាតិ ដោយមិនផាត់មុខខ្លាំង ឬស្លៀកពាក់មិនសមរម្យទៅជួបគេទេ។ ដូចនេះ អ្នកគួរតែស្លៀកពាក់សមរម្យ ហើយតែងខ្លួនមិនលើសដែនកំណត់ ទើបអាចទទួលបានជោគជ័យ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង