ការញ៉ាំទឹកគួរតែជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់អ្នក ព្រោះទឹកត្រូវបានគេដឹងថា ជួយច្រោះជាតិពុលពីក្នុងរាងកាយ ដូច្នេះអ្នកនឹងមានអារម្មណ៍ស្រួលខ្លួន។ តាមក្បួន អ្នកត្រូវតែញ៉ាំទឹកប្រមាណពី ៦ ទៅ៨កែវក្នុងមួយថ្ងៃ ដូច្នេះអ្នកនឹងអាចមានជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ មានកម្លាំង និងមានអារម្មណ៍ល្អទៀត។ ថ្វីបើមិនមានអ្វីខុសប្រក្រតីជាមួយនឹងការញ៉ាំទឹកគ្រប់ក៏ដោយ តែវាអាចជារឿងមួយគួរឲ្យធុញទ្រាន់ដែរ។ ចាប់តាំងពីអ្នកកំពុងតែព្យាយាមច្រោះជាតិពុលក្នុងរាងកាយមក ប្រព័ន្ធរំលាយអហាារនឹងកាន់តែធ្វើការបានល្អជាងមុន ហើយអ្នកក៏មិនបាច់ញ៉ាំតែទឹកមួយមុខទៀតដែរ។ ខាងក្រោមនេះគឺជាគ្រឿងផ្សំធ្វើម្ហូបមួយចំនួន ដែលវាក៏អាចគ្រប់គ្រាន់នឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារធ្វើការកាន់តែមានប្រសិទ្ធភាពដែរបើសិនជាអ្នកបញ្ចូលវាទៅក្នុងរបបអាហារប្រចាំថ្ងៃ។
ក្រូចឆ្មា
មានមនុស្សជាច្រើនកំពុងតែឆ្គួតលើការញ៉ាំទឹកក្រូចឆ្មាដោយសារតែវានឹងធ្វើឲ្យពួកគេទទួលបានវីតាមីន C ច្រើន។ អ្នកគ្រាន់តែបន្ថែមក្រូចឆ្មា ៤ ទៅ ៥ចំណិងទៅក្នុងទឹកធម្មតា ហើយទុកវាក្នុងទូរទឹកកកពីរបីម៉ោង ហើយញ៉ាំទឹកនោះទៅជាការស្រេចហើយ ព្រោះវានឹងជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ រឿងនេះក៏មានផលល្អចំពោះក្រពះដែរ ដូច្នេះ ថ្លើមនឹងផលិតទឹកប្រមាត់កាន់តែច្រើនដើម្បីរំលាយអាហារកាន់តែល្អជាងមុន។
ស្លឹកជីអង្កាមស្រស់
គ្រឿងផ្សំមួយផ្សេងទៀតដែលអ្នកគួរតែបញ្ចូលទៅក្នុងភេសជ្ជៈញ៉ាំដែរនោះគឺ ស្លឹកជីអង្កាមស្រស់ ដែលវាត្រូវបានគេដឹងថា ជួយបង្កើនលំហូរទឹកប្រមាត់ខណៈពេលដែលក្រពេញទឹកមាត់ធ្វើការកាន់តែល្អជាងមុនទៀត។ ក្រពេញទាំងនេះក៏ជួយរាងកាយក្នុងការផលិតអង់ស៊ីមរំលាយអាហារកាន់តែច្រើន ដើម្បីរំលាយអាហារកាន់តែមានប្រសិទ្ធភាព។ ដូច្នេះរាងកាយនឹងបឺតស្រូបបាននូវជីវជាតិគ្រប់យ៉ាងដែលអ្នកបានញ៉ាំរួច។
ត្រសក់
ត្រសក់គឺជាប្រភពដ៏ល្អបំផុតនៃវីតាមីន B ដែលអាចជួយបន្ថយភាពតានតឹង និងស្រ្តេសដែលយើងកំពុងតែមានខណៈពេលដែលវាក៏ពង្រឹងដល់ប្រព័ន្ធរំលាយអាហារក្នុងពេលតែមួយដែរ។ ថ្វីបើឥទ្ធិពលនៃការញ៉ាំត្រសក់រលាយក្នុងទឹកគឺតិចតួចក៏ដោយ តែអ្នកអាចញ៉ាំវាខ្លះបាន ហើយក៏ទទួលបានប្រូតេអ៊ីនច្រើនក្នុងរាងកាយដែរ។
សម្បកឈើអែម
របស់មួយនេះគឺមានប្រយោជន៍ណាស់សម្រាប់អ្នកដែលកំពុងតែមានជំងឺរលាកពោះវៀន ដោយសារតែវាអាចសម្លាប់ចោលបាក់តេរីទាំងឡាយណាដែលបង្កទុក្ខទោសដល់ផ្លូវរំលាយអាហារ។ អ្នកនឹងយល់ថា ការំលាយអាហាររបស់អ្នកនឹងកាន់តែល្អជាងមុននៅពេលដែលអ្នកលាយម្សៅសម្បកឈើអែមជាមួយទឹក ហើយញ៉ាំវាជាប្រចាំ។
ខ្ញី
ការរៀបចំខ្ញីមួយចំនួនដើម្បីញ៉ាំនឹងមានប្រយោជន៍ណាស់បើសិនជាអ្នកឧស្សាហ៍ផោម។ រឿងនេះល្អល្អចំពោះអ្នកដែលកំពុងតែចុងពោះ ឬហើមពោះ ព្រោះវានឹងជួយបញ្ចេញខ្យល់ដែលកើនឡើងក្នុងពោះវៀនចេញឲ្យអស់។ អ្នកគ្រាន់តែកាត់ឬសខ្ញីស្រស់ៗខ្លះ ហើយដាក់ក្នុងទឹកមួយកែវ ហើយទុកវាចោលមួយយប់។ ចូរញ៉ាំវានៅថ្ងៃបន្ទាប់ នោះ វានឹងជួយសម្រួលដល់ការកើនខ្យល់ក្នុងពោះបានហើយ៕