ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលនារីមិនគួរធ្វើពេលដែលចូលបន្ទប់ទឹក ព្រោះអាចនាំជំងឺចូលខ្លួនបាននៅពេលដែលមិនប្រយ័ត្ន។ តើមានអ្វីខ្លះទៅ?

1. អ្នកមិនគួរប្រើក្រដាសជូតមាត់ដែលទុកក្នុងកាបូបយូរនៅពេលដែលចូលបន្ទប់ទឹកឡើយ ព្រោះក្នុងក្រដាសនោះអាចជាប់មេរោគច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវភេទអ្នកណាស់។​

2. អ្នកមិនគួរប្រើក្រដាសជូតមាត់ដែលមិនដាក់ក្នុងថង់ យកមកជូតកន្លែងសំងាត់អ្នកឡើយនៅពេលដែលចូលបន្ទប់ទឹក ព្រោះមេរោគដែលមានលើនោះ អ្នកមិនអាចមើលឃើញឡើយ។ ជាហេតុដែលធ្វើឲ្យសុខភាពអ្នកងាយកើតមានបញ្ហាណាស់ក្រោយពេលដែលប្រើរួច។

3. អ្នកមិនគួរប្រើក្រដាសជូតមាត់តាមទីសាធារណៈដែលគេដាក់ក្នុងបង្គន់នោះទេ ព្រោះក្រដាសបែបនេះ អាចធ្វើឲ្យអ្នកឆ្លងមេរោគចូលខ្លួនដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការប្រើប្រាស់ក្រដាសជូតមាត់បែបនេះ។

4. ក្រោយពេលដែលអ្នកបត់ជើងតូចរួច អ្នកអាចប្រើក្រដាសជូតមាត់ជូតនៅពេលខ្លះ ប៉ុន្តែកុំញឹកញាប់ពេក ទើបមិនងាយប៉ះពាល់ដល់សុខភាព។ នៅពេលដែលអ្នកជូត អ្នកមិនគួរប្រើកម្លាំងធ្ងន់នោះទេ ដោយផ្តិតតិចៗបានហើយ ទើបមិនធ្វើឲ្យប៉ះពាល់ខ្លាំងដល់កន្លែងសំងាត់របស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង